វីដេអូស្ដែងៗ ខណៈមនុស្សពីនាក់កំពុងហែលទឹក ក៏ស្រាប់តែមានត្រីសមុទ្រធំមួយក្បាលហែលមកបម្រុងនឹងខាំពីក្រោយ(មានវីដេអូ)

//s5.kh1.co/87/87e24fff199060ebed9186d17c0eb2c5a0900dc7.jpg
សង្គម

 ២៥-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើល ភ្ញៀវទេសរចរពីនាក់កំពុងហែលទឹកលេងនៅជិតតំបន់ឆ្នេរឈុមផុន ស្ថិតនៅភាគខាងត្បូងប្រទេសថៃ ក៏ស្រាប់តែត្រីមួយក្បាលហែលសំដៅមករកពួកគេ និងបង្កឲ្យមានការភិតភ័យជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការឲ្យដឹងពីអ្នកនេសាទម្នាក់ដែលបានថតវីដេអូនោះលើកឡើងថា គាត់បានឃើញត្រីធំមួយក្បាលគេឲ្យឈ្មោះថា ត្រីដាវ (Swordfish) ដែលត្រីប្រភេទនេះអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន ព្រោះមាត់ដ៏ស្រួចហើយវែងរបស់វា។ លោកបានបន្តថា ត្រីនោះបានហែលយ៉ាងលឿនសំដៅទៅរកអ្នកហែលទឹកទាំងពីរ ហាក់ដូចជាមានកំហឹងមកពីណាក៏មិនដឹង។ តែភ្លាមៗនោះ ក្រុមរបស់លោកក៏បានជួយសង្គ្រោះទាន់ពេលវេលា ព្រមទាំងអាចចាប់ត្រីនោះបានថែមទៀតផង។

គួររម្លឹកផងដែរថា កាលពីឆ្នាំ ២០១៧ កន្លងទៅ ក៏មានបុរសចូលនិវត្តន៍អាយុ ៥៧ ឆ្នាំម្នាក់បានរងរបួសត្រង់ក ដោយសារមាត់ដ៏មុតស្រួចរបស់ត្រីប្រភេទនេះផងដែរ៕

https://s5.kh1.co/__image/w=306,h=550,q=100/ff/ffae1ccfa62fba0eba45e6f351c9c8a57df6de9f.jpg
https://s5.kh1.co/__image/w=634,h=825,q=100/e9/e9e2a2d49f8fc1b47fc25597271ceca12d4d97fa.jpg

សូមទស្សនាវីដេអូស្ដែងៗខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T