ឡូយកប់! កីឡាករជម្រើសជាតិថៃមួយរូប ផ្លាស់ទៅក្លិបជើងលីគកំពូលជប៉ុនជាផ្លូវការ

//s5.kh1.co/a2/a2a259f04bda31c982e05937a06ff29989ca6b17.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ ខ្សែការពារជម្រើសជាតិថៃកីឡាករ Theerathon Bunmathan នឹងបន្តអាជីពរបស់ខ្លួននៅលើទឹកដីជប៉ុន ក្រោយផ្លាស់ទៅចូលរួមជាផ្លូវការជាមួយក្លិបជើងឯកលីកកំពូលជប៉ុន Yokohama F. Marinos។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Theerathon Bunmathan 
កីឡាករ Theerathon Bunmathan 

Theerathon បានធ្វើពនេចរទៅដល់ទឹកដីជប៉ុនអស់រយៈពេល២រដូវកាលហើយក្រោមលក្ខខណ្ឌខ្ចីជើងពី Muangthong United ដោយកាលពីឆ្នាំ២០១៨ គេលេងឲ្យក្លិប Vissel Kobe និង២០១៩ លេងឲ្យ Yokohama។

កីឡាករ Theerathon Bunmathan 
កីឡាករ Theerathon Bunmathan 

កីឡាករវ័យ២៩ឆ្នាំ Theerathon បានស៊ុត១គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបញ្ចប់ទីបានសម្រេច១ដង ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រដែល Yokohama យកឈ្នះ Tokyo FC ក្នុងលទ្ធផល ៣ទល់នឹង០ និងឈ្នះពាន J1 League។ កីឡាករមានដើមកំណើតមកពីខេត្តណុនថាបុរីរូបនេះជាកីឡាករមកពីអាស៊ីអាគ្នេយ៍ទីមួយដែលឈ្នះពានរង្វាន់លីគកំពូលជប៉ុន។

ក្រោយជួយឲ្យក្លិបទទួលបានជោគជ័យ និងបង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ Theerathon ត្រូវបាន Yokohama ទិញផ្ដាច់រូបគេតែម្ដងសម្រាប់ឆ្នាំ២០២០ខាងមុខ។

គួរឲ្យដឹងដែរថា  Theerathon ក៏ជាប់ឈ្មោះជាកីឡាករថៃដែលលេងល្អជាងគេប្រចាំឆ្នាំ២០១៩ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ថៃ (FAT) ផងដែរ៕

កីឡាករ Theerathon Bunmathan 
កីឡាករ Theerathon Bunmathan 
កីឡាករ Theerathon Bunmathan 
កីឡាករ Theerathon Bunmathan 

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T