រុក្ខជាតិទាំង៧ប្រភេទ ដែលងាយស្រួល ដាំ​បំផុតនៅក្នុងគេហដ្ឋាន

//s5.kh1.co/0e/0e40cf8509ce1c73437fa935e9081fe6a3d46e54.jpg
យល់ដឹង

 ២៥-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

រុក្ខជាតិទាំង៧ប្រភេទ ដែលងាយស្រួលដាំ​បំផុតនៅក្នុងគេហដ្ឋាន

បរទេស៖ មានហេតុផលជាច្រើនដែលយើងអាចផ្លាស់​ប្តូរបរិយាកាសក្នុងផ្ទះ ដូចជាការដាំរុក្ខជាតិផ្សេងៗ​ជាដើម។ ការសិក្សាបង្ហាញថា រុក្ខជាតិក្នុងផ្ទះពិតជាអាចជួយជំរុញអារម្មណ៍បានល្អ  បង្កើនភាពច្នៃប្រឌិត កាត់បន្ថយភាពតានតឹង និង​អាចកម្ចាត់ជាតិពុលក្នុងខ្យល់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមជាប្រភេទកូនរុក្ខជាតិដែលងាយស្រួលមើលថែបំផុត សំរាប់អ្នកដែលទើបតែចាប់ផ្តើមដំបូង៖

១. រុក្ខជាតិ Snake Plant (Sansevieria trifasciata)

Snake Plant (Sansevieria trifasciata)
Snake Plant (Sansevieria trifasciata)

រុក្ខជាតិ​ប្រភេទនេះត្រូវការពន្លឺថ្ងៃ​ល្មម ប៉ុន្តែវាអាចរស់បានទោះមានពន្លឺតិចតួចក្តី ជាពិសេសយើងមិនចាំបាច់ស្រោចទឹកវាញឹកញាប់ទេ​។ លើសពីនេះទៀត ​វា​បញ្ចេញ​អុកស៊ីហ្សែន​នៅ​ពេល​យប់​ដែលនឹងជួយ​ដល់ការបន្សុទ្ធខ្យល់​នៅ​ក្នុង​បន្ទប់ ធ្វើ​ឲ្យ​លោក​អ្នក​គេង​លក់​ស្រួល។

២. Devil’s Ivy (Pothos)

Devil’s Ivy (Pothos)
Devil’s Ivy (Pothos)

រុក្ខជាតិ​ប្រភេទនេះមិនលំបាកដាំនោះទេ ម្យ៉ាងទៀតវា​មិនត្រូវពន្លឺច្រើន​ ហើយរីកលូតលាស់លឿនទៀត។

៣. Chinese Money Plant (Pilea peperomioides)

Chinese Money Plant (Pilea peperomioides)
Chinese Money Plant (Pilea peperomioides)

គេអាចហៅឈ្មោះរុក្ខជាតិបានម្យ៉ាងទៀតថា pancake or UFO រុក្ខជាតិប្រភេទ​មានដើមកំណើតនៅខេត្តយូណានប្រទេសចិន។ ​ពួកវាត្រូវការពន្លឺថ្ងៃដោយផ្ទាល់ ដូច្នេះយើងត្រូវដាក់វានៅជាប់នឹងបង្អួចដើម្បីឱ្យវាអាចធ្វើរស្មីសំយោគបាន ។

៤. Chinese Evergreen (Aglaonema)

Chinese Evergreen (Aglaonema)
Chinese Evergreen (Aglaonema)

រុក្ខជាតិ​ប្រភេទនេះដុះរីកលូតលាស់យឺត វាមានពណ៌លឿងក្រហមស្រស់ ហើយត្រូវការពន្លឺល្មមដើម្បីរីកលូតលាស់។

៥. ZZ Plant (Zamioculcas)

ZZ Plant (Zamioculcas)
ZZ Plant (Zamioculcas)

រុក្ខជាតិប្រភេទនេះ ​គឺងាយស្រួលថែរក្សាណាស់ ព្រោះវាធន់នឹងពន្លឺទាបហើយមិនត្រូវការសំណើមច្រើនទេ។

៦. Aloe

បន្ទាលកន្ទុយក្រពើ
បន្ទាលកន្ទុយក្រពើ

រុក្ខជាតិប្រភេទនេះប្រហែលមាន​អ្នកស្គាល់​ច្រើន ដោយសារវា​អាចជួយកាត់បន្ថយកំដៅព្រះអាទិត្យ ​ហើយវាងាយស្រួលថែរក្សានឹងមិនចាំបាច់ត្រូវស្រោចទឹកញឹកញាប់នោះទេ។

៧. Philodendron Green

 Philodendron Green
 Philodendron Green

វាក៏ជារុក្ខជាតិមួយក្នុងចំណោមរុក្ខជាតិទាំង៧ ដែលជួយបន្សុទ្ធខ្យល់ដ៏ល្អបំផុត។ ប៉ុន្តែបញ្ហាធំនៃរុក្ខជាតិនេះ គឺវាជារុក្ខជាតិមានជាតិពុល ដូច្នេះអ្នកត្រូវតែដាំឱ្យឆ្ងាយពីដៃកូនក្មេងតូចៗ និងសត្វចិញ្ចឹមនៅក្នុងផ្ទះរបស់អ្នក៕

Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T