បច្ចេកវិទ្យាម៉ាស៊ីនថ្មីនិងថាមពលជំរុញផ្សេងៗ អាចជួយឲ្យការធ្វើដំណើរទៅភពអង្គារមានភាពលឿនជាងមុន

//s5.kh1.co/a3/a3d05bf25722228a8ddbd56885a8d71ecc84535d.jpg
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

បរទេស៖ ដើម្បីធ្វើដំណើរទៅកាន់ភពក្រៅពីផែនដីរបស់យើង គេត្រូវការប្រភេទម៉ាស៊ីនថ្មីៗដើម្បីបំពាក់លើយានអវកាសទំនើបៗ ហើយក្រុមវិស្វករកំពុងស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗដែលអាចធ្វើឲ្យការធ្វើដំណើរក្នុងប្រព័ន្ធព្រះអាទិត្យកាន់តែមានភាពរហ័សជាងមុន។ ដោយសារភពអង្គារនិងផែនដីវិលជុំវិញព្រះអាទិត្យដូចគ្នា ដូច្នេះភពទាំងពីរមានរយៈចម្ងាយនៅជិតគ្នា ៥៤.៩លានគីឡូម៉ែត្រ និងរយៈចម្ងាយឆ្ងាយពីគ្នា៤០១លានគីឡូម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ភពផែនដីនិងភពអង្គារមានរយៈចម្ងាយនៅជិតគ្នា៥៤.៩លានគីឡូម៉ែត្រនិងរយៈចម្ងាយឆ្ងាយពីគ្នា៤០១លានគីឡូម៉ែត្រ
ភពផែនដីនិងភពអង្គារមានរយៈចម្ងាយនៅជិតគ្នា៥៤.៩លានគីឡូម៉ែត្រនិងរយៈចម្ងាយឆ្ងាយពីគ្នា៤០១លានគីឡូម៉ែត្រ

ក្នុងបេសកកម្មទៅកាន់ភពអង្គារគេត្រូវជ្រើសរើសចម្ងាយពេលដែលភពទាំងពីរនៅជិតគ្នា ហើយនៅក្នុងរយៈពេលនេះដែរគឺវាត្រូវប្រើរយៈពេល៩ខែដើម្បីធ្វើដំណើរទៅកាន់ភពអង្គារតាមរយៈរ៉ុកកែតគីមី។ ក្រុមវិស្វកររបស់ទីភ្នាក់ងារអវកាសណាសាបាននិងកំពុងធ្វើការជាមួយដៃគូឧស្សាហកម្មជាច្រើនដើម្បីអភិវឌ្ឍវិធីសាស្ត្រថ្មីៗដែលអាចបញ្ជូនពួកយើងទៅកាន់ភពអង្គារ។ វិធីសាស្ត្រទាំងនោះមានដូចជាថាមពលជំរុញបានពីពន្លឺព្រះអាទិត្យ ថាមពលជំរុញបានពីកម្ដៅនុយក្លេអ៊ែរ និងថាមពលជំរុញបានពីអ៊ីយ៉ុងអគ្គិសនី។ សម្រាប់ថាមពលជំរុញបានពីពន្លឺព្រះអាទិត្យគឺគេប្រើវាសម្រាប់ដឹកសម្ភារៈប្រើប្រាស់ផ្សេងៗមុនបេសកកម្មបញ្ជូនមនុស្សទៅកាន់ភពអង្គារ។

សម្ភារៈផ្គត់ផ្គង់ត្រូវដឹកទៅភពអង្គារមុនមនុស្ស
សម្ភារៈផ្គត់ផ្គង់ត្រូវដឹកទៅភពអង្គារមុនមនុស្ស

ពីព្រោះសម្ភារៈផ្គត់ផ្គង់ផ្សេងៗត្រូវទៅដល់មុនអវកាសយានិក នេះបើតាមសម្ដីរបស់លោកដុកទ័រ Jeff Sheehy ដែលជានាយកដឹកនាំក្រុមវិស្វកររបស់អង្គការណាសា។ ការប្រើប្រាស់ថាមពលជំរុញបានពីពន្លឺព្រះអាទិត្យអាចកាត់បន្ថយការប្រើប្រាស់ឥន្ធនៈហើយធ្វើឲ្យយានស្រាលជាងមុន ក៏ប៉ុន្តែវាត្រូវចំណាយពេលវេលាយូរដើម្បីធ្វើដំណើរ។ ចំណែកថាមពលជំរុញបានពីកម្ដៅនុយក្លេអ៊ែរគឺគេប្រើវាជាមួយរ៉ុកកែតគីមីនៅពេលយានបានចូលទៅដល់ទីអវកាស ប៉ុន្តែវាក៏អាចបង្កជាគ្រោះថ្នាក់ដល់អវកាសយានិកដែលនៅក្នុងយានផងដែរ។

ថាមពលជម្រុញបានពីកម្ដៅនុយក្លេអ៊ែរគឺគេប្រើវាជាមួយរ៉ុក្កែតគីមីប៉ុន្តែក៏អាចបង្កគ្រោះថ្នាក់ដល់អវកាសយានិកដែរ
ថាមពលជម្រុញបានពីកម្ដៅនុយក្លេអ៊ែរគឺគេប្រើវាជាមួយរ៉ុក្កែតគីមីប៉ុន្តែក៏អាចបង្កគ្រោះថ្នាក់ដល់អវកាសយានិកដែរ

ចុងក្រោយថាមពលជំរុញបានពីអ៊ីយ៉ុងអគ្គិសនីក៏ត្រូវបានគេជ្រើសរើសសម្រាប់បេសកកម្មទៅភពអង្គារដែរ។ កន្លងមកថាមពលមួយនេះត្រូវបានគេប្រើប្រាស់ជាមួយផ្កាយរណបផ្សេងៗរួចមកហើយ និងពេលនេះដែរគេចង់ប្រើវាដើម្បីបញ្ជូនមនុស្សទៅកាន់ភពអង្គារ។ គេរំពឹងទុកថាថាមពលមួយនេះអាចជួយឲ្យការធ្វើដំណើរទៅកាន់ភពអង្គារមានរយៈពេលតិចជាង៩ខែ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T