យកបានដឹងតែកប់ហើយ! Juventus ចង់ឆ្មក់យក ខ្សែបម្រើឆ្នើមម្នាក់ ពីដៃលោក Ole

//s5.kh1.co/0b/0bebdafd9ff59c62e78512c940ed9d01977a99f7.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា Juventus បានចាប់អារម្មណ៍ចង់នាំយកអតីតខ្សែបម្រើរបស់ខ្លួនដែលបច្ចុប្បន្នកំពុងលេងឲ្យ Manchester United គឺកីឡាករ Paul Pogba មកលេងនៅទីក្រុង Turin សាជាថ្មី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបជើងឯកអ៊ីតាលី Juventus ជាមួយនឹង Real Madrid សុទ្ធសឹងតែចង់បានខ្សែបម្រើជម្រើសជាតិបារាំងម្នាក់នេះកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ ប៉ុន្តែមិនអាចឈានដល់កិច្ចព្រមព្រៀងណាមួយជាមួយបិសាចក្រហមបាន។

កីឡាករ Paul Pogba 
កីឡាករ Paul Pogba 

អ្នកចាត់ការទូទៅរបស់ Man UTD លោក Ole Gunnar Solskjaer ទើបតែប្រាប់កាលពីពេលថ្មីៗនេះថា Pogba មិនមែនសម្រាប់លក់ទេនៅខែមករាខាងមុខនេះ ប៉ុន្តែបើតាមការចុះផ្សាយរបស់កាសែតអ៊ីតាលី​ Tuttosport បិសាចក្រហមអាចនឹងរៀបចំធ្វើការដោះដូរមួយជាមួយ Juventus។

ប្រភពដដែលបានបន្តរៀបរាប់ថា ជើងឯកលីគអង់គ្លេស២០សម័យកាលនឹងបើកសំណើតម្លៃ៥២លានផោន បូកជាមួយនិងកីឡាករ Emre Can ដើម្បីជាថ្នូរនឹងការយល់ព្រមឲ្យខ្សែបម្រើវ័យ២៦ឆ្នាំ Pogba ត្រឡប់ទៅ Juvenuts វិញ។

គួរឲ្យដឹងដែរថា ក្រោយខកខានបង្ហាញខ្លួននៅលើវាលស្មៅអស់ពេលជាច្រើនសប្ដាហ៍ដោយសារតែបញ្ហារបួស កាលពីថ្ងៃអាទិត្យកន្លងទៅ Pogba បានចូលលេងឲ្យ Man UTD សាជាថ្មីដោយផ្លាស់ប្ដូរចូល ក្នុងការប្រកួតជាមួយ Watford៕

កីឡាករ Emre Can
កីឡាករ Emre Can
កីឡាករ Paul Pogba 
កីឡាករ Paul Pogba 

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T