ខំក្រាស់យូរហើយ! ទីបំផុតViolette ម្ចាស់បទ «Smoke» ប្រកាសបើកចំហរស្នេហាជាមួយ Kao បាត់!

//s5.kh1.co/57/57eabb5fa9dabea2a4c0be2e3186d3cb7c893e48.jpg
តារា & កម្សាន្ដ

 ២៥-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ថៃ៖ ទីបំផុត កាលពីថ្មីៗនេះ តារាចម្រៀងស្រីរូបស្រស់ Violette Wautier ជាមួយនឹងតារាសម្តែងប្រុសរូបសង្ហា Kao Jirayu បានប្រកាសបើកចំហរទំនាក់ទំនងស្នេហា ជាមួយគ្នាបានរយៈពេលជាង១ខែហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងកិច្ចសម្ភាសន៍មួយ លោក Kao បានសារភាពប្រាប់ត្រង់ៗថា Violette គឺនារីដែលលោកពេញចិត្ត លោកបន្ថែមទៀតថា លោកនិងនាងបានស្គាល់គ្នាជាយូរណាស់មកហើយ ហើយរាល់ពេលដែលបាននិយាយជាមួយនាងម្តងៗ គឺតែងតែធ្វើឲ្យលោកសប្បាយចិត្តជានិច្ច។

គួរឲ្យដឹងផងដែរថា Kao Jirayu និង Violetter អ្នកទាំងពីរបានជួបគ្នានិងថតខ្សែភាពយន្តជាមួយគ្នាជាលើកដំបូងនៅក្នុងរឿង «O-Negative» កាលពីឆ្នាំ២០១៦  បន្ទាប់មកអ្នកទាំងពីរក៏មានឱកាស បានសម្តែងខ្សែភាពយន្តថ្មី ជាមួយគ្នាម្តងទៀតនៅក្នុងឆ្នាំ២០១៨ គឺរឿង «Club Friday The Series 10: Ruk Rao Mai Tao Garn» ឲ្យទូរទស្សន៍ប៉ុស្តិ៍ GMM 25។

Violette និង Kao 
Violette និង Kao 

យ៉ាងណាមិញ នៅពេលដែលខ្សែភាពយន្តមួយនេះ បានចាក់ផ្សាយចេញទៅ ក៏មានប្រិយមិត្តគាំទ្រជាច្រើន ស្រលាញ់ពេញចិត្តនិងចង់ឲ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍នឹងគ្នាពិតៗជាខ្លាំង ទាំងនៅក្នុងនិងក្រៅសាច់រឿងផងដែរ។ មិនតែប៉ុណ្ណោះ សូម្បីតែលោកយាយរបស់ Violette ក៏ចង់ឃើញនាងនិង Kao ក្លាយជាគូស្នេហ៍នឹងគ្នាមែនទែនថែមទៀតផងដែរ។

ប៉ុន្តែមិនថាយ៉ាងណា នៅពេលនេះក្តីប្រាថ្នារបស់អ្នកគាំទ្រគ្រប់គ្នា បានក្លាយជាទៅជាការពិតហើយ ដោយពេលនេះ Violette និង Kao ក៏បានក្លាយជាគូស្នេហ៍នឹងគ្នាពិតមែន ដោយមកទល់ពេលនេះគឺ អ្នកទាំងពីរបានទាក់ទងស្រលាញ់គ្នា បានរយៈពេលជាង១ខែហើយ៕

Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Violette និង Kao 
Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T