វាសនាមនុស្សមើលមិនឃើញ! អស់ពីរឿងគ្រឿងញៀន ឥឡូវអតីតតារាថៃ Tai ត្រូវបានប៉ូលីសឃាត់ទៀត ព្រោះ.....

//s5.kh1.co/92/92aecaee3c91988dd47d6b00324e35d74ae7ccb4.jpg
តារា & កម្សាន្ដ

 ២៥-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ថៃ៖ ដូចដែលប្រិយមិត្តបានជ្រាបរួមហើយថា នាង Tai ដែលជាអតីតតារាសម្ដែងស្រី និយមភាពស៊ិចស៊ី មានកេរ្ត៍ឈ្មោះល្បីល្បាញគ្រាន់បើ ក្នុងសិល្បៈថៃ កាលពីប៉ុន្មានឆ្នាំមុន។ ប៉ុន្តែ ជាអកុសល រូបនាង បានធ្លាក់ខ្លួន ដោយសារការផុងខ្លួន ប្រើប្រាស់គ្រឿងញៀន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ចំពោះករណីគ្រឿងញៀននោះ មានតារាស្រីជាច្រើន បានព្យាយាមជួយនាង ព្រមទាំង បានព្យាបាលឲ្យបានរួចផុត និងធូរស្រាលពីគ្រឿងញៀនផងដែរ។

ប៉ុន្តែ មកដល់ពេលនេះ Tai មិនបានកែខ្លួនទេ ថែមទាំងបានលេចព័ត៌មានមកថា ត្រូវបានប៉ូលីសឃាត់ខ្លួនសារជាថ្មី បន្ទាប់ពីរូបនាង បានលួចទូរស័ព្ទម៉ាកIphone 6 ពីក្នុងហាងដ៏ល្បីមួយ។​​ តាមរយៈប៉ូលីសថៃមួយរូប បានបញ្ជាក់ថា ករណីនេះមិនធ្ងន់ធ្ងរខ្លាំងទេ គ្រាន់តែជាអំពើចោរកម្មកម្រិតស្រាលតែប៉ុណ្ណោះ។

ដោយឡែក បើមើលតាមរយៈរូបភាព ដែលប៉ូលីសចាប់បាន គេឃើញថា Tai មានភាពផ្លាស់ប្ដូរខ្លាំងណាស់ ស្ទើរតែក្លាយជាមនុស្សថ្មីម្នាក់ទៀត ព្រមទាំងចេះតែញ័ររហូត ដែលជាកត្តាជះមកពីការប្រើប្រាស់គ្រឿងញៀន ហួសកម្រិត៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Tai ពីមុន
Tai ពីមុន
Tai ពីមុន
Tai ពីមុន
Tai ឥឡូវ
Tai ឥឡូវ
Tai ត្រូវបានគេឃាត់ខ្លួន
Tai ត្រូវបានគេឃាត់ខ្លួន
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T