អុញ! ឪពុកម្ដាយបណ្ដោយឲ្យកូនប្រុសវ័យ១០ឆ្នាំ បើកបរយ៉ាងសម្ញែងនៅលើដងផ្លូវជាតិ (មានវីដេអូ)

//s5.kh1.co/48/48dd1fd7d158acddc351887cc8bacac9381bdfd6.jpg
សង្គម

 ២៥-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ឥណ្ឌា៖ ថ្មីៗនេះ ក្មេងប្រុសវ័យ១០ម្នាក់ បានបើកបររថយន្ដនៅលើដងផ្លូវជាតិ ក្នុងរដ្ឋ Telangana ប្រទេសឥណ្ឌា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូដែលថតឡើងដោយអ្នកដំណើរម្នាក់ បានបង្ហាញឲ្យឃើញថា រថយន្ដតូចពណ៌ទឹកប្រាក់មួយគ្រឿង ត្រូវបានបើកបរដោយក្មេងប្រុសម្នាក់ ខណៈឯឪពុកម្ដាយរបស់គេកំពុងអង្គុយនៅជួរកៅអីខាងក្រោយ។

ប្រភពបានឲ្យដឹងដែរថា មិនយូរប៉ុន្មាន ក្រុមប៉ូលិសបានស្ទាក់ឃាត់រថយន្ដនោះ ហើយរកឃើញថា ក្មេងប្រុសនោះមានអាយុទើបតែ១០ឆ្នាំប៉ុណ្ណោះ ដែលមិនទាន់គ្រប់អាយុ និងមិនមានសិទ្ធិក្នុងការបើកបរឡើយ។

ជុំវិញករណីខាងលើនេះ ប៉ូលិសបានធ្វើការផាកពិន័យ និងព្រមាន ហើយអនុញ្ញាតឲ្យក្មេងប្រុស រួមទាំងឪពុកម្ដាយរបស់គេត្រលប់ទៅផ្ទះវិញ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ក្មេងប្រុសកំពុងបើកបរ
ក្មេងប្រុសកំពុងបើកបរ
ក្មេងប្រុសកំពុងបើកបរ
ក្មេងប្រុសកំពុងបើកបរ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T