ជប៉ុនមានបំណងបញ្ចេញទឹកដែលមានផ្ទុកធាតុវិទ្យុសកម្មជាងមួយលានតោនចូលទឹកសមុទ្រ

//s5.kh1.co/86/8670541539b820efd43b4ba6b26a04a80d2be0f1.jpg
បច្ចេកវិទ្យា

 ២៥-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ជប៉ុន៖ ទីភ្នាក់ងាររដ្ឋាភិបាលជប៉ុនបានស្នើសុំការបញ្ចេញទឹកដែលមានផ្ទុកធាតុវិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ាចូលទៅក្នុងបរិស្ថាន ពីព្រោះកន្លែងផ្ទុកទឹកទាំងនេះពេញអស់ហើយ។ កាលពី៩ឆ្នាំមុនរោងចក្រនុយក្លេអ៊ែរមួយនេះបានលេចធ្លាយជាតិវិទ្យុសកម្មម្ដងរួចមកហើយ បន្ទាប់ពីកើតមានគ្រោះរញ្ជួយដីមួយដែលបង្កឲ្យកើតមានរលកយក្សស៊ូណាមិ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រោងចក្រនុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ាថតក្នុងឆ្នាំ២០១១បន្ទាប់ពីមានគ្រោះធម្មជាតិរលកយក្សស៊ូណាមិ
រោងចក្រនុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ាថតក្នុងឆ្នាំ២០១១បន្ទាប់ពីមានគ្រោះធម្មជាតិរលកយក្សស៊ូណាមិ

ទឹកដែលមានផ្ទុកធាតុវិទ្យុសកម្មប្រមាណមួយលានតោនគ្មានកន្លែងដែលអាចផ្ទុកវាបានទៀតទេ ហើយកាលពីថ្ងៃចន្ទនេះមន្ត្រីខាងផ្នែកធនធានធម្មជាតិ និងថាមពលបានដាក់សំណើសុំបញ្ចេញទឹកទាំងនោះចំនួន៣ជម្រើស។ ជម្រើសទាំង៣ រួមមានការបង្ហូរវាចូលទឹកសមុទ្រ ការបង្ហួតវាទៅក្នុងបរិយាកាស និងការបញ្ជ្រាបទឹកទាំងនោះទៅក្នុងដី។ កាលពីថ្ងៃអង្គារកន្លងទៅនេះ ទីភ្នាក់ងាររបស់រដ្ឋាភិបាលជប៉ុនបានប្រាប់ឲ្យដឹងថាទឹកទាំងនោះមិនអាចទុកនៅយូរបានទៀតទេ គឺត្រូវរកវិធីបញ្ចេញចោល។

ទឹកដែលមានផ្ទុកធាតុវិទ្យុសកម្មជាង១លានតោនត្រូវតែរកវិធីបញ្ចេញចោល
ទឹកដែលមានផ្ទុកធាតុវិទ្យុសកម្មជាង១លានតោនត្រូវតែរកវិធីបញ្ចេញចោល

ដោយសារប្រព័ន្ធបូមទឹកនិងចម្រោះស្ថិតនៅក្នុងរោងចក្រ ហើយទឹកត្រូវឆ្លងធាតុវិទ្យុសកម្មរាប់តោនក្នុងមួយថ្ងៃៗ។ ទីភ្នាក់ងាររបស់រដ្ឋាភិបាលជប៉ុនបានបន្ថែមទៀតថាជម្រើសដែលប្រសើរជាងគេគឺការបង្ហូរចូលទៅក្នុងសមុទ្ រឬការបង្ហួតវាចូលទៅក្នុងបរិយាកាស។

រោងចក្រនុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ាថតក្នុងខែមករាឆ្នាំ២០១៩
រោងចក្រនុយក្លេអ៊ែរ​ហ្វូគូស៊ីម៉ាថតក្នុងខែមករាឆ្នាំ២០១៩

បើតាមទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិបានឲ្យដឹងថាទឹកទាំងនោះគួរតែបញ្ចេញទៅក្នុងសមុទ្រ ហើយវាក៏ជាជម្រើសមួយដែលមិនសូវប៉ះពាល់ដល់បរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយក្រុមអ្នកនេសាទ និងកសិករក្នុងតំបន់និងប្រទេសជិតខាងជាច្រើនបានប្រឆាំងការបញ្ចេញទឹកទាំងនោះចូលទៅក្នុងបរិស្ថាន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T