Atletico Madrid ខិតជិតដល់ការផ្ទេរ ខ្សែប្រយុទ្ធឆ្នើមម្នាក់របស់ PSG

//s5.kh1.co/2e/2e059f77564215e88a0fcab77c7b93a81160edad.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ខ្សែប្រយុទ្ធរបស់ក្លិបអ្នកមាននៅបារាំង Paris Saint-Germain កីឡាករ Edinson Cavani បានខិតជិតដល់ការផ្ទេរមកលេងឲ្យ Atletico Madrid នៅទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 កីឡាករ Edinson Cavani
 កីឡាករ Edinson Cavani

អ្នកចាត់ការទូទៅរបស់ At.Madrid លោក Diego Simeone កំពុងតែស្វះស្វែងរកកីឡាករថ្មីមកពង្រឹងបន្ថែមនូវតំបន់ប្រយុទ្ធរបស់ក្រុម ខណៈជម្រើសជាតិអ៊ុយរ៉ាហ្គាយរូបនេះគឺជាគោលដៅមួយរូបរបស់លោកផងដែរ។

បើតាមកាសែតកីឡារបស់ប្រទេសអេស្ប៉ាញ MARCA យល់ថាកិច្ចព្រមព្រៀងរវាង Ateltico Madrid និង Cavani នឹងនាំឲ្យមានការចុះកិច្ចសន្យារយៈពេលពីរឆ្នាំកន្លះ។

 កីឡាករ Edinson Cavani
 កីឡាករ Edinson Cavani

អ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តរបស់ក្លិប PSG មិនសូវជាមានឱកាសបង្ហាញខ្លួនលើទីលានឲ្យជើងឯកបារាំងនៅរដូវកាលនេះ ក្រោយការមកដល់របស់កីឡាករ Mauro Icardi  ដែលបានធ្វើឲ្យកៅអីក្នុងជម្រើសដំបូងរបស់ Cavani រង្គោះរង្គើ។

គួរឲ្យដឹងដែរថា កុងត្រារវាង PSG និងខ្សែប្រយុទ្ធ Cavani នឹងផុតនៅបំណាច់រដូវកាលនេះ ដូច្នេះ At.Madrid ទំនងនឹងមិនចំណាយប្រាក់ច្រើននោះទេ ដើម្បីនាំយកខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះមកលេងនៅទឹកដីអេស្ប៉ាញ៕

ប្រភពMARCA

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T