ក្ដៅៗ! គោលដៅរបស់ Man Utd រូបនេះ បានសម្រេចកិច្ចព្រមព្រៀងផ្ទេរពី Juventus ទៅកាន់ក្លិបធំមួយនៅប្រទេសកាតា

//s5.kh1.co/fd/fd75d5216edb5eb43e896d207f3e64c3922fa3c2.jpg
កីទ្បា

 ២៥-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ីតាលី៖ ខ្សែប្រយុទ្ធវ័យចំណាស់កីឡាករ Mario Mandzukic បានសម្រេចកិច្ចព្រមព្រៀងផ្ទេរពីក្លិបសេះបង្កង់ Juventus ទៅចូលរួមជាមួយនឹងក្លិប Al-Duhail ដែលបច្ចុប្បន្នកំពុងឈរកំពូលតារាងក្នុងលីគកំពូលប្រទេសកាតា Qatar Stars League ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Mario Mandzukic
  កីឡាករ Mario Mandzukic

Mandzukic វ័យ៣៣ឆ្នាំ មិនសូវបានចូលលេងឲ្យ Juventus បានច្រើននោះទេ ចាប់តាំងពីការមកដល់របស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោក Maurizio Sarri ។​

ខ្សែប្រយុទ្ធសញ្ជាតិក្រូអាតរូបនេះ ត្រូវបានក្លិប Man Utd តាមចែចូវកំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្ដៅកន្លងទៅ បន្ទាប់ពីក្លិបជើងឯក Premier League ១៣សម័យមួយនេះ បរាជ័យក្នុងការដេញថ្លៃយកមិត្តរួមក្រុមរបស់គាត់កីឡាករ Paulo Dybala។

ក្លិប Al-Duhail បង្ហោះលើគណនី Twitter ផ្លូវការរបស់ខ្លួន
ក្លិប Al-Duhail បង្ហោះលើគណនី Twitter ផ្លូវការរបស់ខ្លួន

គួររម្លឹកផងដែរថា កំឡុងពេល៤ឆ្នាំជាមួយ Juventus កីឡាករ Mandzukic បង្ហាញខ្លួនបាន១៦២ប្រកួត ស៊ុតបញ្ចូលទីបាន៤៤គ្រាប់និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសម្រេចទីបាន១៨ដង៕

ប្រភពskysports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T