ទោះល្បីខ្លាំងប៉ុណ្ណា ក៏តម្លៃខ្លួនខ្ញុង និងចរិតនៅដដែល!!

//s5.kh1.co/42/422f80dcb3adad4a315fa2f340fd81fd54e0e228.jpg
តារា & កម្សាន្ដ

 ២៤-ធ្នូ-២០១៩ ១០ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បើទោះបីជា មានតារាកំប្លែងច្រើនប៉ុណ្ណាក៏ដោយ ក៏ប្រជាប្រិយភាពរបស់ នាងខ្ញុង នៅតែល្បីរន្ទឺដដែល ដែលកម្មវិធី តូចធំ និងកម្មវិធីកាត់សក់ តែងមានវត្តមានអ្នកនាងជានិច្ច។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាកស្តែង បើងាកមើលតម្លៃខ្លួនរបស់ តារាស្រីរូបនេះ បែបណាទៅវិញ ពេលឡើងល្បីបែបនេះ? បើតាមប្រភពជិតស្និទ្ធ បានឲ្យដឹងថា តម្លៃខ្លួនរបស់នាង និងស្វាមី លោក កៃដ មិនបានឡើងនោះទេ គឺដដែលជានិច្ច គឺបើគេជួល២នាក់ តម្លៃ១៣០០ដុល្លារដដែល ហើយតម្លៃនេះ តាំងពីឆ្នាំមុនមកម្ល៉េះ។

ចំពោះការយកតម្លៃដដែល ក៏អាចបញ្ជាក់បានថា នាងខ្ញុង នៅតែរក្សាគុណភាព សម្តែង និងតម្លៃឲ្យនៅដូចដើម ថ្វីបើរូបនាង ក្លាយជា​តារាកំប្លែង ដ៏មានប្រជាប្រិយភាពក៏ដោយ ហើយជាពិសេស សូម្បីចរិតឬកពារ ក៏អ្នកនាង​មិនក្រអឺតក្រទម កោងកាច ដាក់ទស្សនិកជនដែរ គឺអ្នកនាង​នៅតែមានចរិតរួសរាយ​ ផ្តល់ស្នាមញញឹមដល់បងប្អូន មិនខុសកាលពីមុនទេ៕

ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង និងកៃដ
ខ្ញុង និងកៃដ
ខ្ញុង និងកៃដ
ខ្ញុង និងកៃដ
ខ្ញុង និងកៃដ
ខ្ញុង និងកៃដ
ខ្ញុងនាយ កៃដ
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T