អ្នកដែលពុំមានឪពុកម្តាយ ទើបយល់អារម្មណ៍ឈឺចាប់៥យ៉ាងនេះ

//s5.kh1.co/76/76bec627a3ef3a1a9a7557f2ed7847d301f0b3ff.jpg
យល់ដឹង

 ២៤-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

ឪពុកម្តាយជាមនុស្សសំខាន់បំផុតសម្រាប់ជីវិតអ្នក។ ភាពកក់ក្តៅ និងដំបូន្មានរាប់មិនអស់ដែលអ្នកទទួលបានពីគាត់។​ បែបនេះហើយ វាអាចជាហេតុផលសមស្របមួយដែលអ្នកនឹងឈឺចាប់ពិបាកស្មាន បើអ្នកពុំមានគាត់នៅក្បែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជាអារម្មណ៍ឈឺចាប់៥យ៉ាងដែលអ្នកមាន៖

១. ឯកា៖

អ្នកមានមិត្តច្រើនប៉ុណ្ណាក៏ដោយ តែអវត្តមានឪពុកម្តាយអ្នកនៅក្នុងជីវិត បានធ្វើឲ្យអ្នកមានអារម្មណ៍ថាឯកាណាស់។ នៅពេលមានពិធីតូចធំណាមួយ ដែលគ្រប់គ្នាអាចជួបជុំគ្រួសាររបស់ខ្លួន តែអ្នកបែរជាពុំអាចមានជំនួបដ៏ស្និទ្ធស្នាលដូចគេ។

២. អារម្មណ៍បាត់អ្វីមួយយ៉ាងសំខាន់៖

អ្នកមានអារម្មណ៍ព្រួយភ័យម្តងៗ ជាពិសេសពេលខកចិត្តរឿងអ្វីមួយ ព្រោះអ្នកធ្លាប់រំពឹងថាបានទទួលពាក្យលើកទឹកចិត្តដ៏កក់ក្តៅពីគាត់។ ការបាត់បង់ឪពុកម្តាយជាទីស្រលាញ់របស់អ្នក​ ជាការបាត់បង់ដ៏ធំធេង ធ្វើឲ្យអ្នកគ្មានថ្ងៃបំភ្លេចបាន ហើយក៏គ្មាននរណាម្នាក់មកជំនួសពួកគាត់បានដែរ។

https://s5.kh1.co/__image/w=236,h=141,q=100/f2/f21ac9dfa06ce0c04f9d0a5c948d3ec90b3306ec.jpg

៣. ទឹកភ្នែកស្រក់មិនដឹងខ្លួន៖

ពិបាកស្មាន ជួនកាលទឹកភ្នែកក៏ស្រក់ដោយមិនដឹងខ្លួន។ ពេលអ្នកឃើញរូបថតគាត់ ឬសូម្បីពាក្យសំដីដែលគាត់ធ្លាប់ណែនាំឮចេញពីមាត់អ្នកផ្សេងសោះ អ្នកបែរជាមានអារម្មណ៍រំជួលចិត្តខុសពីធម្មតា។ រឿងខ្លះជាស្នាមញញឹមដែលកើតឡើងជាមួយគាត់ ជាការនិយាយកំប្លែង តែពេលអ្នកនឹកដល់ អ្នកបែរជាយំអណ្តឺតអណ្តក​​អួលដើមកតែម្តង។

៤. ច្រណែនគេដែលមានឪពុកម្តាយ៖

មិត្តភក្តិរបស់អ្នកកំពុងជូនឪពុកម្តាយរបស់គេដើរកំសាន្ត ញ៉ាំបាយជុំគ្នា ឬធ្វើអ្វីផ្សេង។ អ្នកឃើញទិដ្ឋភាពទាំងនោះ អ្នកមានអារម្មណ៍ថា ច្រណែនគេមិចមិនដឹង។ អ្នកតែងស្រមៃពីសកម្មភាពទាំងនោះ ហើយប្រៀបធៀបនឹងខ្លួនឯង។ ការអន់ចិត្ត តូចចិត្ត កើតមានឡើងម្តងៗ​ដែលជួនកាលធ្វើឲ្យអ្នក​ក្រៀមក្រំ ជួនកាលសប្បាយចិត្តជំនួសគេដែលមានឪពុកម្តាយហៅទៀតផង។

https://s5.kh1.co/__image/w=650,h=352,q=100/c0/c06fc6502161fbbde6f2289744c84256b1c01047.jpg

៥. សោកស្តាយនូវទង្វើដែលធ្វើខុស៖

បើកាលពីអតីតកាល អ្នកបានធ្វើឲ្យឪពុកម្តាយខូចចិត្ត ក្រោយបាត់បង់គាត់ អ្នកនៅតែមានវិប្បដិសារីមកដល់បច្ចុប្បន្ន។ អ្នកសោកស្តាយនូវទង្វើទាំងនោះ អ្នកពិតជាចង់ប៉ះប៉ូវជាខ្លាំង។​ បើអាចបង្វិលពេលវេលាថយក្រោយ​ អ្នកនឹងធ្វើឲ្យបានល្អបំផុតសម្រាប់អ្នកមានគុណ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T