សហគមន៍ចំនួន ១២ ចុះកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថាន ក្នុងការទទួលបានសិទ្ធិការពារគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព

//s5.kh1.co/3c/3c40ad4efa48aea3699b922e022ea5d05e247e8c.jpg
Khmerhome

 ២៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/76/7673f4e601d300c01626600934f9d23ad736a6e3.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មណ្ឌលគិរី៖ តំណាងសហគមន៍ចំនួន ១២ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ព្រេច ស្រែ​ពក និង​កែវ​សីមា ខេត្តមណ្ឌលគិរី បាន​ចុះ​កិច្ច​ព្រម​ព្រៀងជា​ផ្លូវ​ការ​ជា​មួយ ក្រសួង​បរិស្ថាន កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្នុងការទទួលបាន​សិទ្ធិ​ពេញលេ ញក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព

ការ​ចុះ​ហត្ថ​លេខា​ព្រម​ព្រៀង​រវាង​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ និង​ក្រសួង​បរិស្ថាន​នេះ គឺ​ដើម្បី​ផ្តល់​សិទ្ធិ​ស្រប​ច្បាប់​ពេញ​លេញ​ទៅ​ឱ្យ​សហគមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ​ ក្នុង​ការ​រៀប​ចំ​ និង​អនុវត្ត​ផែន​ការ​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ប្រកប​ដោយ​និរន្តរ​ភាព​នៅ​ក្នុង​សហគមន៍​របស់​ខ្លួន​ ស្រប​តាម​ច្បាប់​តំបន់​ការ​ពារ​ របស់​កម្ពុជា​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF)។

https://s5.kh1.co/__image/w=650,h=434,q=100/ad/ad2039f1a00841f900dcba447ea74754376c65cc.jpg

លោកស្រី ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានលើកឡើងនៅក្នុងពិធីចុះហត្ថលេខាងលើថា សហគមន៍​ជា​មូលដ្ឋាន គឺជា​កម្លាំងចលករ​មួយ នឹងបាន​រួមចំណែក​ក្នុងការគ្រប់គ្រង​ធនធានធម្មជាតិ ពីព្រោះ​ពលរដ្ឋ​សហគមន៍​មូលដ្ឋាន ​ជា​អ្នករស់នៅ និង​នៅក្បែរ​តំបន់ការពារធម្មជាតិ​។ ជាមួយគ្នានេះដែរ ក្រសួង​បរិស្ថានគាំទ្រ និង​ចូលរួម​ជាមួយ​សកម្ម ភាព​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ ក្នុងការ​រៀបចំ និង​អនុវត្ត​ការគ្រប់គ្រង​ធនធានធម្មជាតិ​នៅ​កម្ពុជា​។ 

នាយក​អង្គការ WWF កម្ពុជា លោក សេង ទៀក បាននិយាយថា គោលបំណង​នៃ​ការបង្កើត​សហគមន៍​តំបន់ការពារធម្មជាតិ ​ដើម្បី​ជួយ​ពង្រឹង​និង​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​ធនធាន​ព្រៃឈើ ជីវៈចម្រុះ និង​សត្វព្រៃក្នុង​តំបន់​ការពារ​។ លោក ថា ម្យ៉ាងទៀត ​ដើម្បី​ទទួលស្គាល់​សិទ្ធិ និង​តួនាទី​ស្របច្បាប់ ​លើ​ការគ្រប់គ្រង ការចាត់ចែង និង​ប្រើប្រាស់​ធនធាន​រួម​របស់​សហគមន៍​។ បើតាមសេចក្ដីប្រកាសខាងលើបាន។

https://s5.kh1.co/__image/w=650,h=434,q=100/2b/2ba8840ff4d82b70985aad382e89ea72d46b06ed.jpg

សហគមន៍​ការពារ​ធម្មជាតិ​ទាំង​១២ មាន​ផ្ទៃដី​៤៤​ពាន់​ហិកតា ក្នុងនោះ​មាន​សមាជិក​សហគមន៍​មានជាង ​១.២​ម៉ឺន​នាក់​។ សម្រាប់សមាជិកខាងលើ ទទួលបាន​សិទ្ធិ​ស្របច្បាប់ ភាពជា​ម្ចាស់ និង​ទំនួល​ខុសត្រូវ ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ក្នុង​សហគមន៍ និង​អាច​ប្រើប្រាស់​ធនធាន​ទាំងនេះ​ ប្រកបដោយ​ចីរភាព​។ 

https://s5.kh1.co/__image/w=650,h=434,q=100/bc/bc828e65a01093ac059f2de9c49492a5e19aa521.jpg

សមាជិក​សហគមន៍​ទាំង​១២​នេះ មាន​ប្រមាណ​១៥​ពាន់​នាក់ ដែល​ក្នុងនោះ​មាន​ស្ត្រី​៤២​ភាគរយ ដែល​បាន​ពឹង​អាស្រ័យ​ផល​អនុផល​ព្រៃឈើ​ដោយផ្ទាល់​។ បើតាមសេចក្ដីប្រកាសដដែល និងបានបន្តថា ខេត្តមណ្ឌលគិរី សម្បូរ​ទៅដោយ​ធនធាន​ព្រៃឈើ និង​ធនធាន​ជីវចម្រុះ​ដ៏​សម្បូរបែប​ក្នុងនោះមាន ​ជម្រក​សត្វព្រៃ​យ៉ាងច្រើន​ដូចជា សត្វ​ទន្សោង ខ្លារខិន ដំរី​អាស៊ី ខ្ទីង រមាំង ក្ងោក និង​ត្រយង​យក្ស​ជាដើម​៕

https://s5.kh1.co/__image/w=650,h=434,q=100/2d/2d7443788e2d044d237e19a95820da7639de3062.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T