ធ្ងន់ៗណាស់ប៉ុន្មានម៉ាត់នេះ! Mourinho ចេញមុខតវ៉ារឿង Son កាតក្រហមថ្ងៃមុន ដោយនិយាយថា….

//s5.kh1.co/2a/2a920d71b88f0a052b9f5a4157f27c649934d8c8.jpg
កីទ្បា

 ២៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

អង់គ្លេស៖ Tottenham Hotspur បានតវ៉ាចំពោះបញ្ហាដែល Heung-min Son ទទួលបានកាតក្រហមកំឡុងការប្រកួតជាមួយ Chelsea កាលពីថ្ងៃអាទិត្យ នេះបើតាមការបញ្ជាក់របស់អ្នកចាត់ការទូទៅលោក Jose Mourinho។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Jose Mourinho
លោក Jose Mourinho

ខ្សែប្រយុទ្ធជម្រើសជាតិកូរ៉េខាងត្បូង Son ត្រូវបានបណ្ដេញចេញពីការប្រកួតដែល Spurs ចាញ់ Chelsea ២-០ ក្រោយទទួលបានកាតក្រហម បន្ទាប់ពីលោកអាជ្ញាកណ្ដាលពិនិត្យ VAR រួចសម្រេចថា Son បានទាត់ទៅលើកីឡាករ Antonio Rudiger។

Son ទទួលបានកាតក្រហម
Son ទទួលបានកាតក្រហម

មកទល់នឹងពេលនេះ Spurs កំពុងតែរង់ចាំថាតើ Son អាចនឹងចូលលេងក្នុងការប្រកួតជាមួយ Brighton នៅសប្ដាហ៍នេះបានឬយ៉ាងណា។​ ជុំវិញបញ្ហានេះ អ្នកចាត់ការទូទៅរហស្សនាម Special One បាននិយាយថា៖

“ខ្ញុំសង្ឃឹមថា Son នឹងមិនត្រូវទទួលទណ្ឌកម្មដល់៥ដងនោះទេ។ ទីមួយគឺកំហុសរបស់ Rudiger ធ្វើមកលើគេ។ ទីពីរគឺការត្រូវបានបណ្ដេញចេញពីការប្រកួត។ ទីបីគឺការមិនអាចលេងជាមួយ Brighton។ ទីបួនការមិនអាចលេងជាមួយ Norwich និងទី៥គឺមិនអាចលេងជាមួយ Southampton។”

លោក Jose Mourinho និង Son
លោក Jose Mourinho និង Son

បុរសសញ្ជាតិព័រទុយហ្គាល់បានបន្តទៀតថា៖

“ដូច្នេះ ខ្ញុំសង្ឃឹមថាទណ្ឌកម្មពីរនោះគឺគ្រប់គ្រាន់ហើយ គេមិនសមនឹងទទួលបានទីបី ទីបួន ឬទីប្រាំទៀតនោះទេ។”

គួរឲ្យដឹងដែរថា នេះជាលើកទី២ហើយដែល Son ទទួលបានកាតក្រហមនៅរដូវកាលនេះ ដោយលើកទី១ កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ក្នុងការប្រកួតរវាង Everton និង Spurs៕

ប្រភពBBC

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T