ប៉ាម៉ាក់ត្រូវដឹង អាហារទាំងនេះគ្មានសុវត្ថិភាពចំពោះក្មេងតូចៗទេ!

//s5.kh1.co/02/020ed76984ef0d6fab051d41f7af0c58e28b92e7.jpg
នារី

 ២៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

បើ​និយាយ​ពី​របបអាហារ ធម្មតា​យើង​គិត​ដល់​អាហារ​សុខភាព អាហារ​សម្បូរ​វីតាមីន ប្រូតេអ៊ីន ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ចំពោះ​កូន​យើង​តូចៗ។ ហេតុនេះ ប៉ាម៉ាក់ ត្រូវ​បែង​ចែក​ឲ្យ​ច្បាស់អាហារ​ណាល្អ ណាមិនល្អ​ចំពោះ​កូន​យើង ហើយ​បើ​ទោះ​ដឹង​ថា អាហារ​ទាំង​នោះ​ល្អ​ក៏​ដោយ ក៏​ត្រូវ​ប្រយ័ត្ន​ជាមួយ​ក្មេង​បន្តិច ព្រោះ​អាច​ធ្វើ​ឲ្យ​កូន​ស្លាក់។ “Hello គ្រូពេទ្យ” ប្រាប់​ពី​ប្រភេទ​អាហារ​គ្មាន​សុវត្ថិភាព​ចំពោះ​កូន​តូចៗ​ឲ្យ​គ្នា​យើង​ដឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- អាហារក្មេង​តូច​​ត្រូវ​ចៀស​វាង

– ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​តិច៖ ក្មេង​ទើប​ចេះ​ដើរ​ភាគ​ច្រើន​ ត្រូវ​ការ​ជាតិ​ខ្លាញ់​ និង​កាឡូរី​ពី​ទឹក​ដោះ​គោ​សុទ្ធ ដើម្បី​អភិវឌ្ឍ​រាង​កាយ​ និង​ការ​លូត​លាស់។ ពេល​កូនយើងដល់​អាយុ​ ២​ឆ្នាំ ​បើ​សង្កេត​ឃើញ មិន​មាន​បញ្ហា​​លូត​លាស់​មិន​ប្រក្រតី​នោះទេ ប៉ាម៉ាក់​​អាច​ចាប់​ផ្ដើម​ឲ្យ​អូន​តូច​ញ៉ាំ​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​តិច​បាន តែ​បើកូន​លើស​ទម្ងន់ ​មាន​ជំងឺ​បេះដូង​ទៀត​នោះ ពេទ្យ​អាចណែនាំ​ឲ្យ​ប្រើ​ទឹក​ដោះ​គោ​ប្រភេទ​នេះ​ តាំង​ពី​មុន​គេ​អាយុ ​២ឆ្នាំ ​មក​ម្ល៉េះ​។
– អាហារ​ទំហំ​ធំៗ​ ឬច្រើនៗ៖ អាហារ​មាន​ទំហំ​ធំ​ជាង​គ្រាប់​សណ្ដែក និង​មាន​ចំនួន​ច្រើន អាច​ធ្វើ​ឲ្យ​ស្លាក់​ជាប់​ក្នុង​បំពង់​ក​ក្មេង​បាន។ បន្លែ​ដូច​ជា​ការ៉ុត បន្លែ​ស្ពៃ Celery និង​សណ្ដែក​ខៀវ​ គួរ​តែ​កាត់​ឲ្យ​តូច ច្រៀក​ជា​ចំណិត​តូច​ៗ ឬ​ចម្អិន​សិន មុន​ឲ្យ​ទៅ​អូន​តូច​ញ៉ាំ។ កាត់​ផ្លែ​ឈើ ​ដូច​ជា​ទំពាំង​បាយ​ជូរ ប៉េងប៉ោះ​ ឲ្យ​តូច​ៗ (Cherry tomatoes) និង​ដុំ​ឪឡឹក ជា​បួន​ចំណែក​តូច​ៗ មុន​នឹង​ឲ្យ​ញ៉ាំ ហើយ​ច្រៀក ​ឬ​កាត់​សាច់ និង​ដុំឈីស ជា​ចម្រៀក​ឲ្យ​តូច​ៗ​មែន​ទែន​។
– អាហារ​រឹង​តូច​ៗ៖ ស្ករ​គ្រាប់​រឹង គ្រាប់​ធញ្ញជាតិ និង​ពោត​លីង ងាយ​នឹង​ធ្វើ​ឲ្យ​ក្មេង​ស្លាក់​ខ្លាំង​ណាស់។ គ្រាប់​រុក្ខជាតិ អាច​នឹង​តូច​ខ្លាំង មិន​អាច​ស្លាក់​បាន ប៉ុន្តែ​ក៏​អាច​ស្ទះ​ជាប់​នឹង​បំពង់​ខ្យល់​ក្មេង ហើយ​បង្ក​ឲ្យ​ក​រោគបាន។
– អាហារ​ទន់​ និងស្អិត៖ ចៀស​វាង​កុំ​ឲ្យ​អូន​តូច​ទំពាស្ករ​កៅស៊ូ និង​អាហារ​​ទន់​ៗ​ ដូច​ជា ​ចាហ៊ួយ ឬ​ស្ករ​ចាហ៊ួយ ព្រោះ​អាច​ធ្វើ​ស្អិត​ក្នុង​បំពង់​ក។
– ប៊ឺរ​សណ្ដែក​ដី៖ សូម្បី​តែ​ប៊ឺរ​សណ្តែក​ដី ក៏​ត្រូវ​ប្រុង​ប្រយ័ត្នដែរ ពេល​ឲ្យ​​កូន​តូច​យើងញ៉ាំ​​ប៊ឺរ​សណ្ដែក​ធំៗ ឬ​ប្រភេទ​ប៊ឺ​រធ្វើ​ពី​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត សុទ្ធ​តែ​​អាច​ធ្វើ​ឲ្យ​ក្មេងតូចៗ​ពិបាក​លេប។ ផ្ទុយ​ទៅ​វិញ បើ​បៀក​ប៊ឺ​រប្រភេទ​នេះ​លើ​នំប៉័ង ​ឬ​នំ​ស្រួយ​ឲ្យ​ពួក​គេ​ញ៉ាំ​ ជារឿងប្រសើរ​ជាង ហើយ​គួរ​លាយ​វា​ជាមួយ​នឹង​ទឹក​ប៉ោម មុន​នឹង​បៀក​ជា​មួយ​នំ​បុ័ង។

២- ការ​ពារ​ករណី​ក្មេង​ស្លាក់​ផ្សេង​ទៀត

ត្រូវ​ចៀសវាងកុំ​ឲ្យ​កូន​ញ៉ាំអាហារ​​នៅ​ក្នុង​ឡាន ព្រោះ​ពិបាក​ក្នុង​ការ​គ្រប់​គ្រង​ណាស់​ពេលយើង​​កំពុង​បើក​បរ។ បើ​មាន​ថ្នាំ​ពេទ្យ​ ​ត្រូវ​ត្រដុស​នឹង​ធ្មេញ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​កូនតូច ​ព្រោះ​ថ្នាំ​នេះ​អាច​ធ្វើ​ឲ្យ​កូនយើង​ស្ពឹក​បំពង់​អាហារ ហើយ​ធ្វើ​ឲ្យ​​ពិបាកលេប។ ខាង​ក្រោម​នេះ ជា​ប្រភេទ​អាហារ​មិន​មាន​សុវត្ថិភាព​ចំពោះ​កូនតូចៗ ដូចជា៖
– ហតដក (លើក​លែង​តែ​ច្រៀក​ជា​បួន ហើយ​កាត់​ជា​ចំណិត​តូច​ៗ)
– ស្ករ​គ្រាប់​រឹង
– គ្រាប់​ធញ្ញជាតិ
- ប៊ឺ​រសណ្ដែក​ដី​ដុំ​ធំៗ
– ពោត​លីង
– ការ៉ុត​ ស្ពៃ Celery សណ្ដែក​ខៀវឆៅ
– គ្រាប់​រុក្ខជាតិ ​ដូច​ជា ​គ្រាប់​ល្ពៅ ឬ​គ្រាប់​ផ្កា​ឈូក​រ័ត្ន
– ទំពាំង​បាយ​ជូរ​ ឬប៉េង​ប៉ោះ​តូចទាំង​មូល
– ដុំ​អាហារ​ធំៗ ដូច​ជា ​ដុំ​សាច់ ដំឡូង ឬ​បន្លែ​ផ្លែ​ឈើ​ស្រស់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T