តើអ្នកលេងហ្គេម GTA ស្ទាត់ជំនាញបានកំរិតណាហើយ? ប្រយ័ត្នតែចាញ់លោកយាយ Gamer វ័យ ៨៩ ឆ្នាំម្នាក់នេះទៅ (មានវីដេអូ)

//s5.kh1.co/91/913d36a9415d2bf74e41aaa7a0a384a3a46b0d92.jpg
បច្ចេកវិទ្យា

 ២៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ ស្របពេលដែលមនុស្សសម័យថ្មីភាគច្រើនចូលលេងហ្គេមមិនថាហ្គេម Offline ឬក៏ហ្គេម Online ក្ដី រួមទាំងកម្ពុជាយើងសព្វថ្ងៃមានការកើនឡើងចំនួនអ្នកលេងហ្គេមគួឲ្យកត់សម្គាល់ និងមានអ្នកខ្លះបានយកការលេងហ្គេមធ្វើជាអាជីពក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោកយាយ ម៉ូរីហាម៉ាកូ
លោកយាយ ម៉ូរីហាម៉ាកូ

យ៉ាងណាមិញ យើងក៏ប្រហែលជាមិនធ្លាប់គិតទេថានឹងមានអ្នកលេងហ្គេមដែលមានវ័យចំណាស់ដូចលោកយាយម្នាក់នេះ។ លោកយាយវ័យចំណាស់ម្នាក់ ដែលបានប្រឡូកក្នុងវិស័យមួយនេះជាង ៤ ទសវត្សមានឈ្មោះថា ម៉ូរី ហាម៉ាកូ ដែលសព្វថ្ងៃគាត់មានអាយុ ៨៩ ឆ្នាំហើយ។ លោកយាយ ម៉ូរី អាចលេងហ្គេម Call of Duty និង Grand Theft Auto បានយ៉ាងស្ទាត់ជំនាញ។

Call of Duty
Call of Duty
Grand Theft Auto
Grand Theft Auto

យោងតាម Game Spark បានឲ្យដឹងថាលោកយាយបានប្រើប្រាស់ឧបករណ៍ហ្គេម Cassette Vision ក្នុងឆ្នាំ ១៩៨១ មុននឹងផ្លាស់ប្តូរទៅលេង Nintendo Entertainment System (NES) ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏ជាអ្នកដែលកែលម្អ Graphic របស់ហ្គេម Resident Evil ដែលមាននៅលើឧបករណ៍ហ្គេម Playstation របស់ក្រុមហ៊ុន Sony ក្នុងកំឡុងទសវត្សទី ៩០ ទៀតផង។

Nintendo
Nintendo
Cassette Vision
Cassette Vision

ទន្ទឹមនឹងនេះ លោកយាយ ម៉ូរី ក៏មានឆាណែលយូធូបផ្ទាល់ខ្លួន ដែលមានឈ្មោះថា Gamer Grandma ដែលមានអ្នក Subscriber រហូតទៅដល់ ៩៧,២០០ នាក់៕

សូមទស្សនាវីដេអូនៃការលេងហ្គេម GTA របស់គាត់ខាងក្រោម៖

Chheng Bouthorng
B.T

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T