មានមនុស្សតិចណាស់ធ្លាប់បានឃើញតួអង្គផ្សេងៗក្នុងរឿងឈីងចាំងពេញវ័យ! ពេលនេះពួកគេប្រែប្រួលយ៉ាងណាខ្លះហើយ?

//s5.kh1.co/bc/bcc53eda7032bc5b4afcc4decd0fd8cea4b8d886.jpg
តារា & កម្សាន្ដ

 ២៤-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

ជប៉ុន៖ ឈីងចាំងគឺជាគំនូរជីវចលជប៉ុនមួយដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជា ហើយមនុស្សភាគច្រើនក្នុងប្រទេសរបស់យើងសុទ្ធសឹងតែស្គាល់ពីតួអង្គដ៏កំហួចមួយនេះ។ តួអង្គឈីងចាំងបង្កើតឡើងដោយលោក យុស៊ិតុ អឹស៊ុយ (Yoshito Usui) នៅឆ្នាំ១៩៩០ ហើយនៅឆ្នាំ១៩៩២គំនូរជីវចលឈីងចាំងត្រូវបានផលិតឡើងនិងចាក់ផ្សាយនៅលើទូរទស្សន៍ជប៉ុន TV Asahi។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
តួអង្គឈីងចាំងត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០
តួអង្គឈីងចាំងត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០

អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តាមដានទស្សនាតួអង្គឈីងចាំងដែលមានអាយុ៥ឆ្នាំ ប៉ុន្តែប្រហែលជាមានមនុស្សតិចណាស់ដែលធ្លាប់ទស្សនាខ្សែភាពយន្តឈីងចាំងដែលបង្ហាញពីជីវិតរបស់ឈីងចាំងនៅពេលធំឡើង។ ខ្សែភាពយន្តឈីងចាំងដែលមានចំណងជើងថា Crayon Shin-chan: Super-Dimension! The Storm Called My Bride បានបង្ហាញវត្តមានតួអង្គជាច្រើនដែលអ្នកធ្លាប់តែឃើញនៅពីក្មេង ប៉ុន្តែពេលនេះវាបានបញ្ចេញមុខមាត់តួអង្គទាំងនោះនៅពេលពេញវ័យ។

រឿង Crayon Shin-chan: Super-Dimension! The Storm Called My Bride
រឿង Crayon Shin-chan: Super-Dimension! The Storm Called My Bride

ខ្សែភាពយន្តដែលមានរយៈពេល៩៩នាទីមួយនេះចាក់បញ្ចាំងក្នុងឆ្នាំ២០១០ និងអាចរកប្រាក់ចំណូលបានចំនួន១៣,៧២៣,៤២៧ដុល្លារ។ ខ្សែភាពយន្គគំនូរជីវចលមួយនេះនិយាយពីការឆ្លងពេលវេលាទៅកាន់អនាគតនៅរយៈពេល២០ឆ្នាំខាងមុខ ហើយអនាគតភរិយារបស់ឈីងចាំងបាននាំតួអង្គជាច្រើនកាលពីអតីតកាលដើម្បីទៅដោះស្រាយបញ្ហាក្នុងពេលអនាគត។

តួអង្គផ្សេងៗក្នុងរឿងឈីងចាំង ទាំងតួអង្គក្មេងៗនិងពេញវ័យជួបគ្នា
តួអង្គផ្សេងៗក្នុងរឿងឈីងចាំង ទាំងតួអង្គក្មេងៗនិងពេញវ័យជួបគ្នា

វាពិតជាចម្លែកណាស់ដែលតួអង្គឈីងចាំងនៅពេលពេញវ័យមិនត្រូវបានគេបង្ហាញមុខមាត់ពិត ប៉ុន្តែតួអង្គដទៃទៀតសុទ្ធតែត្រូវបានបង្ហាញរូបរាងនិងមុខមាត់ជាធម្មតា។

តួអង្គឈីងចាំងនៅពេលពេញវ័យមិនត្រូវបានគេបង្ហាញមុខឡើយ
តួអង្គឈីងចាំងនៅពេលពេញវ័យមិនត្រូវបានគេបង្ហាញមុខឡើយ

ក្នុងពេលពេញវ័យ គេសង្កេតឃើញប្អូនស្រីរបស់ឈីងចាំងដែលមានឈ្មោះថាហ៊ីម៉ាវ៉ារិមានមុខរបរជាប៉ូលិសស្រីម្នាក់ បូចាំងក្លាយជាអ្នកវិទ្យាសាស្ត្រម្នាក់ ម៉ាសាអុក្លាយជាអ្នកនិពន្ធសៀវភៅត្លុកម៉ានហ្គា ចំណែកឈីងចាំងក្លាយជាអ្នកប្រយុទ្ធណាកាអែកឆាំង (Akushon Kamen)។

ឪពុកម្ដាយរបស់ឈីងចាំងពេលចាស់ទៅ
ឪពុកម្ដាយរបស់ឈីងចាំងពេលចាស់ទៅ

 មិនតែប៉ុណ្ណោះយើងអាចឃើញតួអង្គឪពុកម្ដាយរបស់ឈីងចាំងដូចជាលោកណូហារ៉ាមានរូបរាងស្គមនិងក្បាលទំពែក ចំណែកអ្នកស្រីមិសាអិមានរូបរាងធាត់ជាងមុន៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T