ក្រោយហាត់ជាមួយគ្រូថ្មី បានពេលកន្លះខែ ចាន់ វឌ្ឍនាកា ស្រកអស់ ៣គីឡូ

//s5.kh1.co/7f/7f4f32f8561dbf7f5a299a69e0607247532fd910.jpg
កីទ្បា

 ២៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖​ រដូវកាលថ្មីនៃការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា Metfone Cambodian League 2020 ជិតមកដល់ក្រុមនីមួយៗសុទ្ធសឹងតែកំពុងសម្រុកការហ្វឹកហាត់ដើម្បីត្រៀមខ្លួនឲ្យបានល្អរៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្លិបបាល់ទាត់បឹងកេត ដែលទើបតែប្រកាសតែងតាំងគ្រូបង្វឹកថ្មីលោក Apisit Im Amphai ក៏បានបើកការហ្វឹកហាត់ត្រៀមរដូវកាលថ្មីរបស់ខ្លួនផងដែរ។ ក្នុងនោះ គ្រូបង្វឹកសញ្ជាតិថៃខាងលើបានផ្ដោតទៅលើកម្លាំង និងកាយសម្បទារបស់កីឡាករ ដោយលើកតែងតែឲ្យកីឡាករថ្លឹងទម្ងន់ជារឿយៗ។

ជាមួយគ្នានេះ ខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា ត្រូវបានគេដឹងថា ស្រកទម្ងន់អស់៣គីឡូក្រាមហើយ បន្ទាប់ពីបានហ្វឹកហាត់ជាមួយលោក Apisit Im Amphai អស់រយៈពេល២សប្ដាហ៍កន្លងមកនេះ។

កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា
កីឡាករ ចាន់ វឌ្ឍនាកា

គួរឲ្យដឹងដែរថា ពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០៕

ប្រភព៖ Monghak Yong

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T