តើចំណុចត្រង់ណា ដែលបង្ហាញថា អ្នកជាមនុស្សពូកែ?

//s5.kh1.co/0a/0a729d67c1979a103378464fb9810a2be74dbb7a.jpeg
យល់ដឹង

 ២២-ឧសភា-២០២៣ ១២ល្ងាច · មួយឆ្នាំមុន

តើចំណុចត្រង់ណា ដែលបង្ហាញថា អ្នកជាមនុស្សពូកែ?

ក្តីប្រាថ្នារបស់មនុស្សគ្រប់រូបសង្ឃឹមថានឹងទទួលបានភាពជោគជ័យនៅក្នុងជីវិត។ អ្នកទាំងអស់ប្រាកដជាចង់បានសុភមង្គល ភាពជោគជ័យទាំងស្នេហា និងការងារ ។ យើងភាគច្រើនជឿជាក់ថាប្រសិនបើយើងអាចធ្វើអ្វីដែលប្រសើរជាងនេះបន្តិច យើងនឹងក្លាយជាមនុស្សដែលមានសមត្ថភាពកាន់តែប្រសើរក្នុងការសម្រេចក្តីសុបិន្តរបស់យើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្តាប់មើលទៅល្អមែនទេ? តើអ្នកណាមិនចង់ក្លាយជាមនុស្សដែលជោគជ័យ? ការពិតគឺគ្មាននរណាម្នាក់ក្នុងចំណោមយើងល្អឥតខ្ចោះទេ។ ប៉ុន្តែនេះមិនមែនមានន័យថា យើងគួរតែលះបង់នូវការកែលម្អខ្លួនឯងនោះទេ តែយើងទាំងអស់គ្នាត្រូវធ្វើដំណើរដើម្បីឱ្យក្លាយជាមនុស្សដែលប្រសើរម្នាក់។

១. មើលខ្លួនអ្នកថាអ្នកជានរណា

ដើម្បីឱ្យអ្នកក្លាយជាមនុស្សល្អប្រសើរ គឺចាប់ផ្តើមដោយការស្វែងយល់ថាអ្នកជានរណា។ នេះនិយាយអំពីការប្រែក្លាយខ្លួនអ្នកកាន់តែល្អ ដូច្នេះអ្នកទទួលស្គាល់អ្វីដែលធ្វើឱ្យអ្នករំភើប និងអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត ឬសោកសៅ? តើអ្នកត្រូវដោះស្រាយយ៉ាងណានៅពេលដែលអ្នកជួបបញ្ហាទាំងនេះ?

អ្នកគួរដឹងពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក។ តើអ្វីជាភាពអវិជ្ជមានរបស់អ្នក? តើវិស័យអ្វីដែលអ្នកពូកែជាងគេ? តើវិស័យអ្វីខ្លះដែលអ្នកពេញចិត្តធ្វើ ដើម្បីឱ្យមានការលូតលាស់​ និងការអភិវឌ្ឍន៍ខ្លួនរបស់អ្នក? នៅពេលយើងយល់ពីខ្លួនយើងយ៉ាងពិតប្រាកដ យើងអាចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យខ្លួនយើងប្រសើរឡើង និងមានការប្រាស្រ័យទាក់ទងយ៉ាងល្អជាមួយអ្នកដទៃ។

២. ការទទួលខុសត្រូវ

ឈប់ស្តីបន្ទោសអ្នកដទៃ ក្នុងនាមជាបុគ្គលម្នាក់ និងចង់ក្លាយជាមនុស្សដែលប្រសើរជាងមុន គឺត្រូវរៀនទទួលយកការទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក រួមមានអាកប្បកិរិយា អារម្មណ៍ និងការបរាជ័យរបស់អ្នក  អ្វីៗទាំងអស់ដែលអ្នកបានធ្វើ។

អ្នកអាចគ្រប់គ្រងជីវិតរបស់អ្នកនៅពេលអ្នកទទួលយកថា អ្នកអាចទទួលខុសត្រូវចំពោះសកម្មភាពរបស់អ្នក។ ដើម្បីបោះជំហានទៅមុខមួយជំហានទៀត សូមសួរខ្លួនឯងថា តើអ្នកមានទំនួលខុសត្រូវក្នុងការបង្កើតជីវិតដែលអ្នកចង់បានសម្រាប់ក្លាយជាមនុស្សដែលប្រសើរ ឬពូកែដែរឬទេ? ឬតើអ្នកគ្រាន់តែបណ្តោយឱ្យជីវិតកើតឡើង ហើយបន្ទាប់មកបន្ទោសពិភពលោកចំពោះការបរាជ័យរបស់អ្នក? ប្រសិនបើអ្នកចង់ក្លាយមនុស្សដែលអស្ចារ្យ ចូរអ្នកចេះទទួលខុសត្រូវចំពោះអ្វីដែលអ្នកធ្វើ និងបញ្ហាដែលអ្នកបានជួប។

៣. សារភាពនៅពេលអ្នកធ្វើខុស ហើយធ្វើការសុំទោស

យើងទទួលស្គាល់កំហុសរបស់យើង នៅពេលដែលយើងព្យាយាមធ្វើការកែប្រែអាចបង្ហាញពីការសារភាព និងក្តីអាណិតអាសូរចំពោះអ្នកដែលយើងបានធ្វើ ហើយការសុំទោសវាអាចឱ្យយើងភ្ជាប់ទំនាក់ទំនង​ និងឆ្ពោះទៅមុខកាន់តែល្អ។

៤. ធ្វើជាអ្នកស្តាប់ដ៏ល្អ

ការស្តាប់អ្នកដទៃគឺពិតជាជារឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបានសម្រាប់មនុស្សម្នាក់ទៀត និងសម្រាប់ខ្លួនអ្នក។ វាបង្ហាញថាអ្នកឱ្យតម្លៃលើគំនិតរបស់ពួកគេ ហើយវាអាចធ្វើឱ្យអ្នកអភិវឌ្ឍទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអ្នកដទៃ ។

យើងគួរតែព្យាយាមចូលរួមស្តាប់ដោយសកម្មជាមួយមនុស្សទាំងអស់ដែលនៅជុំវិញយើង មិនត្រឹមតែអ្នកដែលយើងចាប់អារម្មណ៍ប៉ុណ្ណោះទេ។ ក្នុងនាមជាអ្នកស្តាប់ដែលមានប្រសិទ្ធិភាពអាចផ្លាស់ប្តូរជីវិតរបស់អ្នកឱ្យកាន់តែប្រសើរឡើងតាមរយៈការបង្កើតទំនាក់ទំនងកាន់តែស៊ីជម្រៅ និ​ងបង្ហាញឱ្យយើងដឹងអំពីគំនិត និងទស្សនៈពិភពលោក ក្រៅពីបទពិសោធន៍ផ្ទាល់របស់យើង។

https://s5.kh1.co/__image/w=650,h=319,q=100/65/65c4c39e223d6ebf308521d15b723340b1c64380.jpg

៥. គួរសម

ការគួរសមគឺជាទង្វើតូចមួយដែលយើងអាចធ្វើបានសម្រាប់មនុស្សគ្រប់គ្នាដែលយើងបានជួប។ ការផ្តល់ការស្វាគមន៍យ៉ាងកក់ក្តៅដល់នរណាម្នាក់ ឬចំណាយពេលដើម្បីនិយាយរឿងអ្វីមួយ​គឺជួយពង្រឹងពីភាពវិជ្ជមានចំពោះអ្នកដែលនៅជុំវិញអ្នក ជាពិសេសនៅពេលអ្នកជួបគ្នាលើកដំបូង។

៦. ការគោរពចំពោះអ្នកដទៃ (និងខ្លួនអ្នក)

ការគោរពអ្នកដទៃគឺជាច្បាប់ដ៏ល្អបំផុត ប្រសិនបើយើងចង់ក្លាយជាមនុស្សល្អប្រសើរ ហើយវាក៏ទាក់ទងនឹងរាល់ចំណុចផ្សេងទៀត។

ដោយបង្ហាញការគោរពយើងទទួលស្គាល់អ្នកដទៃ និងទទួលស្គាល់សារៈសំខាន់នៃការប្រព្រឹត្តចំពោះអ្នកដទៃដោយសេចក្តីស្មោះត្រង់។ វាមិនមានន័យថាអ្នកត្រូវលើកពួកគេ ឬយល់ព្រមនឹងគំនិតរបស់ពួកគេនោះទេ។ ប៉ុន្តែប្រសិនបើអ្នកធ្វើបែបនេះក្នុងពេលដែលប្រព្រឹត្តចំពោះមនុស្សម្នាក់ទៀតដោយសេចក្តីគោរព អ្នកនឹងធ្វើជាគំរូដែលអ្នករំពឹងថានឹងទទួលបានការតបស្នងវិញ។

៧. កំណត់គោលដៅសម្រាប់ខ្លួនអ្នក

គោលដៅផ្តល់ឱ្យយើងនូវការផ្តោតអារម្មណ៍ និងវិធីដើម្បីវាស់ពីការរីកចម្រើនរបស់យើង។ ជំរុញឱ្យយើងបន្តដំណើរទៅមុខទៀត និងជាក្តីសុបិន្តដែលអាចទទួលបានជោគជ័យ។

តើគោលដៅផ្ទាល់ខ្លួន និងវិជ្ជាជីវៈរបស់អ្នកមានអ្វីខ្លះ? តើអ្នកមើលឃើញខ្លួនឯងនៅទីណាក្នុងរយៈពេលប្រាំឆ្នាំ? ក្នុងរយៈពេល ១០ ឆ្នាំ? ហើយតើអ្នកចង់ក្លាយជាមនុស្សប្រភេទណា? កំណត់គោលដៅទាំងនេះជាវិជ្ជមាន  ដែលជាអ្វីមួយដែលអ្នកនឹងធ្វើ និងអ្វីដែលអ្នកមិនធ្វើ។

៨. រស់នៅដោយភាពស្មោះត្រង់

ការរស់នៅប្រកបដោយភាពស្មោះត្រង់មានន័យថាបាន ឆ្លុះបញ្ចាំងពីជំនឿ និងតម្លៃខាងក្នុងរបស់អ្នក។ វាជាជម្រើសដែលចាំបាច់ដើម្បីរស់នៅស្របតាមបទដ្ឋានរបស់អ្នក។ ត្រូវប្រាកដថាអ្នកចំណាយពេលដើម្បីយល់ពីភាពសុចរិតដែលមានអត្ថន័យចំពោះអ្នក និងរបៀបដែលការសម្រេចចិត្តរបស់អ្នកស្របជាមួយគុណតម្លៃ និងចក្ខុវិស័យសម្រាប់ជីវិតរបស់អ្នក។

https://s5.kh1.co/__image/w=650,h=360,q=100/15/152f1c1a5c1cad34146725c1c1dbf39eb0d93541.jpg

៩. ស្វែងរកឱកាសដើម្បីរីកចម្រើន និងការផ្លាស់ប្តូរ

ការដែលធ្វើឱ្យខ្លួនអ្នករីកចម្រើន និងវិវឌ្ឍទៅតាមពេលវេលាគឺជាផ្នែកចាំបាច់នៃជីវិត និងជាផ្នែកមួយនៃដំណើរដែលអ្នកកំពុងធ្វើដំណើរ។ កុំងាកចេញពីឱកាសថ្មី ព្រោះការចាប់យកឱកាស និងជំរុញខ្លួនអ្នក វាជាការភ្ញាក់ផ្អើលចំពោះអ្វីដែលអ្នកបានរកឃើញ។ ត្រូវខិតខំរៀនសូត្រពីអ្វីដែលថ្មី ការអប់រំ និងបទពិសោធន៍គឺចាំបាច់​​ ប្រសិនបើអ្នកចង់រីកចម្រើន និងក្លាយជាមនុស្សដែលមានតម្លៃ។

១០. ចាប់យកដំណើដើម្បីឆ្ពោះទៅមុខ

 សកម្មភាពរបស់យើង និងរបៀបដែលយើងរស់នៅ ដែលយើងចំណាយពេលវេលារបស់យើង  ដើម្បីទទួលស្គាល់ថាមិនមែនអ្វីៗទាំងអស់នៅក្នុងជីវិតគឺល្អទាំងអស់នោះទេ។ ពេលខ្លះយើងត្រូវដើរថយក្រោយដើម្បីឆ្ពោះទៅមុខ ហើយយើងត្រូវរៀនដឹងគុណចំពោះអ្វីដែលដែលបានផ្តល់ឱ្យយើង។

ហើយត្រូវមានការអាណិតអាសូរដល់អ្នកដែលនៅជុំវិញអ្នក និងព្យាយាមធ្វើជាគំរូដល់អ្នកដទៃនិងធ្វើតាមរបៀបដែលអ្នកចង់អោយអ្នកដទៃឃើញអ្នក និងចងចាំអ្នក។

ប្រភព៖ Entrepreneur

Math Angkea
ម៉ាត់ អង្គារ (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T