ប្រមុខរាជរដ្ឋាភិបាលកម្ពុជារំពឹង ទំហំពាណិជ្ជកម្ពុជា-វៀតណាម នឹងសម្រេចឱ្យបាន ៥ពាន់លានដុល្លារនៅឆ្នាំ២០២០

//s5.kh1.co/2e/2e93a936bf4f2a634d03637dab2d7a3a443b1849.jpg
Khmerhome

 ២៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=650,h=434,q=100/ee/eefc10f2b77b0bd4c475def8bc8c3780ff19d739.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្បូងឃ្មុំ៖ ប្រមុចរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញពីវឌ្ឍនភាព និងភាពរីកចម្រើននៃទំហំពាណិជ្ជម្មនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ​ដែលតាមការគ្រោងទុក នឹងសម្រេចឱ្យបាន៥ពាន់លានដុ ល្លារក្នុងឆ្នាំ២០២០។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរអាចលើសពី ៥ពាន់លានដុល្លារទៅទៀត ពីព្រោះទំនិញមួយចំនួន ដែលកម្ពុជានាំទៅវៀតណា មខ្លះគឺមិនបានចុះបញ្ជីនោះទេ ដូចជាស្រូវជាដើម ដែលប្រជាពលរដ្ឋបានលក់ទៅវៀតណាមគឺមិនត្រូវបានកត់ត្រាឡើយ។

នៅក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាម នៅព្រំដែនកម្ពុជា-វៀតណាម ខេត្តត្បូង ឃ្មុំ នាព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ សម្ដេច នាយករដ្ឋមន្រ្តីបានថ្លែងថា ផ្សារនេះគឺចាត់ទុកជាផ្សារគំរូមួយ បើផ្សារនេះមិនទទួលបានជោគជ័យ ក៏យើងមិនអាចដំណើរការនៅកន្លែងផ្សេងៗទៀតបានដែរ។ «ទន្ទឹមនឹងនេះ អភិបាលខេត្តត្រូវតែធ្វើយ៉ាងណា ខិតខំជំរុញក្នុងដំណើរការផ្សារនេះ បើផ្សារនេះត្រូវបរាជ័យ នោះអភិបាលខេត្តក៏ត្រូវអស់ដំណែងផងដែរ»។ ជាការសង្កត់ធ្ងន់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

https://s5.kh1.co/__image/w=650,h=433,q=100/92/9271cda9793dcb7de477a0b2ae3c066d0bfd22c8.jpg

រាជរដ្ឋាភិបាលកម្ពុជាថ្លែងបន្តថា ជាក់ស្តែងពេលនេះ គឺយើងបាននឹងកំពុងប្រែក្លាយតំបន់នេះផ្ទាល់ឱ្យទៅជាតំបន់ទីផ្សារ តំបន់សន្តិភាព និងតំបន់ដែលមានការអភិវឌ្ឍ ហើយនៅទីនេះយើងក៏មានជាតំបន់សេដ្ឋកិច្ចពិសេសផងដែរ សម្រាប់ទាក់ទាញកាវិនិយោគផ្សេងៗ។ ជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យកសិករ ពាណិជ្ជករ ត្រូវខិតខំកែច្នៃផលិតផលក្នុងស្រុកឱ្យទៅជាផលិតផលសម្រេចដើម្បីធ្វើការនាំចេញ។

https://s5.kh1.co/__image/w=650,h=488,q=100/c8/c89b396176938ed5a2eb5e2178055fa8a52bd13a.jpg

ក្នុងនោះដែរ សម្តេច បានស្នើឱ្យរដ្ឋាភិបាលវៀតណាម តាមរយៈក្រសួងពាណិជ្ជកម្មកម្ពុជា-វៀត ណាម ត្រូវរួមសហការគ្នា ជាពិសេសត្រូវបង្កើនការនាំផលិតផលពីកម្ពុជាទៅវៀតណាមបន្ថែមទៀត ពីព្រោះបច្ចុប្បន្ន វៀតណាមនាំចូលមកកម្ពុជាច្រើនជាងកម្ពុជានាំចូលទៅវៀតណាម។

នៅក្នុងពិធីដដែល សម្ដេច បានបញ្ជាក់ «ផ្សារគំរូព្រំដែនកម្ពុជា ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាម ដោយមិនអនុញ្ញាតឱ្យលក់ផលិតប្រទេសដទៃនោះឡើយ» ។ សម្ដេច ហ៊ុនសែន មានសុទិដ្ឋិនិយមថា ផ្សារគំរូព្រំដែនកម្ពុជានេះ មានសក្ដានុពលខ្ពស់ក្នុងការបង្កើតការងារ និងចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋតាមព្រំដែន ថែមទាំងជំរុញទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យបាន ៥ពាន់លានដុល្លារអាមេរិក តាមផែនការដែលប្រទេសទាំងពីរបានគ្រោងទុក។

https://s5.kh1.co/__image/w=650,h=433,q=100/6f/6f93ba9db68872a10252d87ec74264aa1e4b2a5e.jpg

តាមរបាយការណ៍របស់ លោក ប៉ាន សូរសក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបាបឱ្យដឹងថា ផ្សារដោះ ដូរទំនិញកម្ពុជា-វៀតណាម មានឈ្មោះថា «ផ្សារគំរូព្រំដែនកម្ពុជា (ផ្សារដារ)» ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំជិត២ហិកតា ចម្ងាយប្រមាណជា ៣០០ម៉ែត្រពីព្រំដែនកម្ពុជា-វៀតណាម។ ផ្សារនេះត្រូវបានបើកការដ្ឋានសាងសង់នៅឆ្នាំ២០១៨ ដោយចំណាយថវិកាជិត ២លានដុល្លារអាមេរិក ដែលជាថវិការបស់រដ្ឋាភិបាលវៀតណាម។ ផ្សារនេះមានចំនួន ៦៨ស្តង់ ចែកចេញជា៦ប្រភេទ។

https://s5.kh1.co/__image/w=650,h=434,q=100/9f/9f1c463543e176c95e16eec5097ec5735b784c38.jpg

ថ្លែងក្នុងពិធីខាងលើ សម្ដេច នាយករដ្ឋមន្រ្តីប្រកាសថា នឹងបើកផ្សារព្រំដែននេះជាបន្តទៀតនៅច្រកព្រំដែនកម្ពុជា-វៀតណាម នៅខេត្តកំពត និងនៅខេត្តស្វាយរៀង ដោយប្រើប្រាស់ថវិកាជាតិផ្ទាល់ប្រមាណ ២លានដុល្លារ។ សម្ដេចបានឱ្យអភិបាលខេត្តទាំងពីរខាងលើ ត្រូវរកដីត្រៀមទុកឱ្យហើយសំរាប់បើកផ្សារព្រំដែននេះ៕

https://s5.kh1.co/__image/w=650,h=433,q=100/4e/4ef7480ac3de12858b452b6d739c26ee0ea14663.jpg

ដោយ៖ឌីណា

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T