នេះជាការគំរាមកំហែងខ្លាំងបំផុតទៅលើ ក្រុមហ៊ុន apple ជាមួយនិងបច្ចេកវិទ្យាដ៏ថ្មីស្រឡាងរបស់ Sumsung ដែលពំុធ្លាប់ដែរមានពីមុនមក។

កាលពីយប់ថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះ ក្រុមហ៊ុន Sumsung បានធ្វើបទបង្ហាញទូរស័ព្ទជំនាន់ថ្មីរបស់គេ Galaxy S 4 ជាមួយនឹងកម្មវិធីថ្មីជាច្រើន និងបានកែរូបរាងបន្តិចបន្តួចដើម្បីងាយស្រួលកាន់ នៅនឹងដៃ។ កម្មវិធីនេះប្រារព្ធឡើងនៅសាល Radi City Music ទីក្រុងញ៉ូយក ប្រទេសអាេមរិក ហើយក៏បានបង្ហោះក្នុងគេហទំព័រ YouTube ផងដែរគឺក្នុង Sumsung’s Channel។ ទូរស័ព្ទដៃ Galaxy S 4 មានអេក្រង់ ៥ អ៊ិន្ឍ៍ ១០៨០p ដែលរាងរបស់វាស្ដើងជា S III មានកម្រាស់ ៧.៩មីលីម៉ែត្រ និងទម្ងន់ ១៣០ក្រាម នឹងដាក់លក់ក្នុងទីផ្សារ អន្តរជាតិក្នុងកំឡុងខែមេសា ទៅ មិថុនា។

បច្ចេកវិទ្យាថ្មីរបស់ Galaxy S 4 គឺវាអាចស្ទង់មើលទិស ឬ មុខអ្នកប្រើប្រាស់។ នៅពេលដែលទូរស័ព្ទចាប់បានថា យើងកំពុងតែមើលទៅអេក្រង់ទូរស័ព្ទ អ្នកប្រើប្រាស់អាចរំកិលទំព័រចុះឡើងដោយ គ្រាន់តែលើកទូរស័ទ្ទទ្រេតមកមុខ ឬ ថយក្រោយ វានឹងរំកិលទំព័រចុះឡើង ដោយមិនចាំបាច់ប្រើដៃទៅចុចឡើយ ម្យ៉ាងវិញទៀត នៅពេលដែលអ្នកកំពុងតែទស្សនាវីដេអូ ហើយស្រាប់តែដើរចេញពីអេក្រង់ទូរស័ព្ទ រំពេចនោះទូរស័ព្ទ Galaxy S 4 នេះវានឹង Pause វិដេអូដោយខ្លួនវា ហើយនៅពេលដែលហើយមើលមកអេក្រង់ វិញវានឹង Play ឲ្យយើងដោយស្វ័យប្រវត្តិ។ នៅពេលដែលអ្នកកំពុងតែបើកបរ អ្នកក៏អាចផ្ញើសារ ឆ្លើយតប ចំលងសារ ឬ រក្សាសារទុកបាន ដោយប្រើនូវ សំលេងបញ្ជា។ ចំនែកឯផ្នែករក្សាសុវត្តិភាពវិញ Sumsung បានបង្កើតនូវ Fingerprints នៅលើអេក្រង់ទូរស័ព្ទផងដែរ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះទូរស័ព្ទ Galaxy S 4 នេះ? សូមទស្សនារូបភាពខាងក្រោម៖









កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]