ថៃគ្រោងស្នើដាក់ «បុណ្យសង្ក្រាន្ត» និង សម្លតុមយ៉ាំទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

//s5.kh1.co/84/84184c3ba7709a9d676c92a37e90b75b8ff028ac.jpg
យល់ដឹង

 ២៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

ក្រសួងវប្បធម៌ថៃបានប្រកាសនៅថ្ងៃ២៣ធ្នូថ្មីៗនេះថា គណៈកម្មាធិការរបស់ខ្លួនទទួលបន្ទុកផ្នែកលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌវប្បធម៌បានសម្រេចចិត្តស្នើដាក់បុណ្យសង្ក្រាន្ត (Songkran) បញ្ចូល​ទៅក្នុង​បញ្ជីមរតក​អរូបី​នៃមនុស្សជាតិ របស់​អង្គការ​យូណេស្កូ​ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបញ្ជាក់មកទល់ពេលនេះ​ ស្ថាប័នខាងលើកំពុង​រៀបចំ​ឯកសារ​ដើម្បី​សុំ​ការអនុម័ត​ពី​គណៈរដ្ឋមន្ត្រី​នា​ខែកុម្ភៈ ឆ្នាំ​២០២០ខាងមុខ ដើម្បី​សុំ​ចុះបញ្ជី​បុណ្យចូលឆ្នាំ​ប្រពៃណី​ថៃ ដែល​ត្រូវបាន​ស្គាល់​ជាទូទៅ​ថា បុណ្យ​ចូល​សង្ក្រាន្ត ជា​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​បាងកក​ប៉ុ​ស្ត៍ ដោយ​ដកស្រង់​សម្តី​របស់​រដ្ឋមន្ត្រី​វប្បធម៌​ថៃ​។

រូបភាពពី Phuket News
រូបភាពពី Phuket News

រដ្ឋមន្រ្តីក្រសួងវប្បធម៌ថៃ លោក Itthiphol Kunplome បានបញ្ជាក់នៅថ្ងៃច័ន្ទដដែលថា គណៈកម្មាធិការនេះនឹងបញ្ជូនសំណើ ទៅគណៈរដ្ឋមន្រ្តីឲ្យអនុម័តនៅខែកុម្ភៈ​ឆ្នាំក្រោយ ហើយបញ្ជូនទៅអង្គការយូណេស្កូក្នុងខែបន្ទាប់។

រដ្ឋមន្រ្តីថៃរូបនោះ បានបន្ថែមថា ការចុះបញ្ជីរបស់យូណេស្កូនូវសំណើខាងលើ គួរតែត្រូវបានដំណើរការនៅឆ្នាំ ២០២២ ក្នុងពេលឆាប់បំផុត។

ជាមួយគ្នានោះដែរ ស៊ុប​តុម​យ៉ាំ​ឆ្នាំងភ្លើង (Tom Yam Kung) ក៏​នឹង​ជ្រើសរើស​ដោយ​ក្រសួង​វប្បធម៌​ថៃ​ដើម្បី​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​អរូបីតាមក្រោយ​ផងដែរ​។

https://s5.kh1.co/__image/w=550,h=380,q=100/5d/5d69bcb7a480b9e75d8d18a44316e66f86af7e9b.jpg

ជាការកត់សម្គាល់ កាលពីពេលថ្មីៗកន្លងទៅ គណៈកម្មាធិការ​អន្តរជាតិ​របស់​អង្គការ​យូនេស្កូ បានសម្រេច​អនុម័ត ម៉ាស្សា​ថៃ (Nuad Thai) សម្រាប់ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​មនុស្សជាតិ​។ ចំណែក របាំ​ល្ខោន​ន​រា​ហ៍ (Nora) មកពី​ភាគខាងត្បូងឯណោះវិញ ក៏កំពុងទន្ទឹងរង់ចាំ​ការអនុម័ត​សម្រាប់​ការដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​របស់​យូនេស្កូ នា​ឆ្នាំ​២០២១ខាងមុខផងដែរ​៕ 

https://s5.kh1.co/__image/w=650,h=434,q=100/e2/e234c4547f3c660d07c45e70e1e69d3180ae529b.jpg
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T