សេដ្ឋីឥណ្ឌាចិត្តធម៌ ចេញប្រាក់ថ្លៃរៀបការឲ្យកូនក្រមុំដែលកំព្រាឪពុកចំនួន២៧១នាក់

//s5.kh1.co/cc/cc00863ec6f26e09cd392ca2cef625600b2b8cb0.jpg
សង្គម

 ២៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ឥណ្ឌា៖ កាលពីថ្ងៃទី២១ និង២២ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ​ លោកសេដ្ឋីគ្រឿងពេជ្រ Mashesh Savani បានចំណាយប្រាក់រៀបចំពិធីរៀបការឲ្យកូនក្រមុំដែលកំព្រាឪពុកចំនួន២៧១នាក់ ក្នុងទីក្រុង Surat

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បើយោងតាមប្រព័ន្ធផ្សាព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ក្នុងចំណោមកូនក្រមុំទាំងអស់មាន៥នាក់ជាជនជាតិឥស្លាម និងម្នាក់ទៀតមកពីប្រទេសនេប៉ាល់។ ចំពោះពិធីរៀបការបែបនេះ លោកសេដ្ឋី Mashesh បានធ្វើឡើងជាលើកទី៨ ចាប់តាំងពីឆ្នាំ២០១០មកម៉្លេះ ហើយបើគិតមកទល់ឆ្នាំ២០១៩ គាត់បានជួយរៀបការឲ្យកូនក្រមុំកំព្រាឪពុកសរុបចំនួន៣,១៧២នាក់។

លោកសេដ្ឋី Mashesh បាននិយាយថា៖

«ខ្ញុំចាប់ផ្ដើមធ្វើវាឡើង ព្រោះតែចង់ជួយទៅដល់នារីៗដែលបាត់បង់ឪពុក ហើយរយៈពេល២ឆ្នាំកន្លងមកនេះ ចំនួននារីកំព្រាឪពុកគឺកើនឡើងយ៉ាងខ្លាំង។»

គួរឲ្យដឹងដែរថា តាមប្រពៃណីក្នុងប្រទេសឥណ្ឌា ឪពុកកូនស្រីត្រូវចំណាយប្រាក់ថ្លៃបណ្ដាការជូនទៅកាន់កូនប្រសារប្រុស និងចេញថ្លៃចាយវាយក្នុងពិធីរៀបការ ដែលមានន័យថា ប្រសិនបើឪពុកកូនស្រីស្លាប់ ឬជីវភាពក្រីក្រ កូនស្រីនឹងមានឱកាសទាបមែនទែនក្នុងការរៀបការ៕

សូមទស្សនារូបភាពខាងក្រោម៖

លោកសេដ្ឋី Mashesh Savani និងកូនក្រមុំទាំងអស់
លោកសេដ្ឋី Mashesh Savani និងកូនក្រមុំទាំងអស់
ទិដ្ឋភាពក្នុងពិធីរៀបការ
ទិដ្ឋភាពក្នុងពិធីរៀបការ
ទិដ្ឋភាពក្នុងពិធីរៀបការ
ទិដ្ឋភាពក្នុងពិធីរៀបការ
ទិដ្ឋភាពក្នុងពិធីរៀបការ
ទិដ្ឋភាពក្នុងពិធីរៀបការ
ទិដ្ឋភាពក្នុងពិធីរៀបការ
ទិដ្ឋភាពក្នុងពិធីរៀបការ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T