លក្ខណៈសម្គាល់ខុសគ្នា​ រវាងគ្រុនឈាម និងរលាកបំពង់ក!

//s5.kh1.co/94/942df1e758ce79e3ff38b764f50e970a2f9f02ea.jpg
នារី

 ២៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ពេល​កូន​ចាប់ផ្ដើម​ក្ដៅខ្លួន​ម៉ាក់​ប៉ា​តែងតែ​ព្រួយបារម្ភ និង​សន្និដ្ឋាន​ថា​កើត​ជំងឺ​គ្រុន​ឈាម ហើយ​បើ​គ្រូពេទ្យ​គ្មាន​បទពិសោធទៀត​នោះ មើលមិនដឹង​ថា​ឈឺ​អ្វី អាច​ព្យាបាល​ខុស​គោលដៅ​ជា​មិន​ខាន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ទូទៅ​បាន​ចែក​រំលែក​វិធី​កត់សម្គាល់​ថា កូន​កើត​ជំងឺ​គ្រុនឈាម ឬ​គ្រាន់តែ​រលាក​បំពង់កនៅ​ដំណាក់កាលដំបូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- គ្រុន​ឈាម

- ឈឺក្បាល​ខ្លាំង​ផ្នែក​ខាង​មុខ
- ក្ដៅ​ខ្លួន​ខ្លាំង​តាំង​ពី​ថ្ងៃ​ដំបូង
- ឈឺ​ខ្លួន
- មិន​ឃ្លាន​អាហារ
- ឈឺ​ប្រឡង់​ភ្នែក
- ក្អួត​ចង្អោរ
- មានលេចស្នាម​កន្ទួលក្រហមៗលើស្បែក។

២- រលាក​បំពង់ក

- ឈឺ​ក
- ហើម​កូន​កណ្ដុរ​នៅ​ក
- ក្ដៅ​ខ្លួន​តិច​ៗ​ពី​ថ្ងៃ​ដំបូង
- ក្អក
- ហៀរ​សំបោរ
- ឈឺក្បាល

បើ​បើក​បំពង់​ក​មាន​ស​ៗ​ ​រលាក​ដោយ​បាក់តេរី តែ​បើ​ក្រហម​រលាក​ដោយ​វីរុស។

លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា រោគសញ្ញា​ជំងឺ​ទាំងពីរ​ខុស​គ្នា​ខ្លាំង បើ​ចេះ​មើល​ប៉ុន្មាន​ចំណុច​នឹង​អាច​ដឹង​បាន​ខ្លះ​ៗ ថា​កូន​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ណា​មួយ ហើយ​ត្រូវ​នាំ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ ព្រោះ​គ្រូពេទ្យ​គ្មាន​ជំនាញ​អាច​ធ្វើ​រោគ​វិនិច្ឆ័យ​ខុស។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T