បទថ្មីរបស់ រ៉ាប៊ី «ក្រមុំតូចទើបធំ» ចេញមកដឹងតែផ្ទុះកក្រើកទៀតហើយ! (មានវីដេអូ)

//s5.kh1.co/6d/6dae80b1ab10c37ff91b67b642290ca08ecef61a.jpg
តារា & កម្សាន្ដ

 ២៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ តារាចម្រៀងស្រីវ័យក្មេងកញ្ញា រ៉ាប៊ី ដែលមហាជនបានស្គាល់តាមរយៈបទចម្រៀងល្បីៗជាច្រើនរបស់នាងកន្លងមកហើយដូចជា បទ៖ «មាន់ស្រែ» «រហែកតែខោ» «ម៉ែជេ» «លុយលុយ» ជាដើម ដែលសុទ្ធតែជាបទ Original ទាំងអស់ ហើយឥលូវនេះកញ្ញាក៏បានចេញបទថ្មីមួយបទទៀតហើយគឺបទ «ក្រមុំតូចទើបធំ» ដោយគ្រាន់តែចេញភ្លាម គឺមានតែពាក្យសសើរពីនាង និងពីក្បាច់រាំ ចង្វាក់ភ្លេង រួមជាមួយអត្ថន័យគឺប្លែកតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កញ្ញា រ៉ាប៊ី ក្នុងបទថ្មី
កញ្ញា រ៉ាប៊ី ក្នុងបទថ្មី

ដូចដែលប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់មកហើយថា កន្លងទៅ រ៉ាប៊ី មិនសូវជាចេញបទចម្រៀងច្រើនប៉ុន្មាននោះទេ តែបើចេញមកមួយៗវិញ គឺកប់តែម្ដង ហើយក៏មានចំនួនអ្នកចូលទៅទស្សនាច្រើនរាប់សិបនាក់នៅក្នុងឆានែលរបស់នាង។ 

ជាក់ស្តែងបទថ្មី «ក្រមុំតូចទើបធំ» ដែលតែនឹងចេញកាលពីម្សិលមិញនេះ ក៏មានភាពទាក់ទាញខ្លាំងមិនធម្មតាដែរ ជាមួយនឹងបទភ្លេង និង MV ត្រជាក់ភ្នែក ប្លែកមិនច្រឡំគេនោះទេ៕ 

កញ្ញា រ៉ាប៊ី ក្នុងបទថ្មី
កញ្ញា រ៉ាប៊ី ក្នុងបទថ្មី

តោះចង់ដឹងថា បទថ្មីរបស់ រ៉ាប៊ី «ក្រមុំតូចទើបធំ» មានភាពទាក់ទាញ និងប្លែកយ៉ាងណាខ្លះនោះមកទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖ 

កញ្ញា រ៉ាប៊ី
កញ្ញា រ៉ាប៊ី
កញ្ញា រ៉ាប៊ី
កញ្ញា រ៉ាប៊ី
វីដេអូ Dance Version 
រ៉ាប៊ី
Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T