បានមែនដឹងតែញាក់សាច់ហើយ! Real Madrid ចង់បានខ្សែប្រយុទ្ធជួរមុខមួយរូបរបស់ Liverpool

//s5.kh1.co/18/180d0a17d588cf65128aaae53eb6d1bba7d96287.jpg
កីទ្បា

 ២៤-ធ្នូ-២០១៩ ៣ល្ងាច · ៤ ឆ្នាំមុន

អេស្ប៉ាញ៖ ក្លិបយក្សអេស្ប៉ាញ Real Madrid បានដាក់ការចាប់អារម្មណ៍ចង់បានមកលើខ្សែប្រយុទ្ធស្លាបរបស់ហង្សក្រហម Liverpool កីឡាករ Sadio Mane នៅកំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនាពេលខាងមុខ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Sadio Mane
កីឡាករ Sadio Mane

ក្រោយមកលេងនៅកីឡដ្ឋាន Anfield កាលពីឆ្នាំ២០១៦ Mane បានវិវឌ្ឍខ្លួនក្លាយជាកំពូលកីឡាករម្នាក់ដែលកំពុងលេចធ្លោនាពេលបច្ចុប្បន្ន ដោយអាចរកគ្រាប់បាល់បាន ៧២គ្រាប់ក្នុងចំណោមការបង្ហាញខ្លួនសរុបឲ្យហង្សក្រហម ១៤៨ប្រកួត។

កីឡាករវ័យ២៧ឆ្នាំរូបនេះនៅសល់កុងត្រារយៈពេលបីឆ្នាំកន្លះទៀតជាមួយ Liverpool។ យ៉ាងណាមិញ បើតាមប្រភពពីក្នុងប្រទេសអេស្ប៉ាញ Real Madrid បានដាក់គោលដៅក្នុងការនាំយកកីឡាករជម្រើសជាតិសេនេហ្គាល់រូបនេះមកកាន់កីឡដ្ឋាន Bernabeu។

កីឡាករ Sadio Mane
កីឡាករ Sadio Mane

ក្រោយចំណាយលុយធំទិញ Eden Hazard កាលពីទីផ្សារកន្លងទៅ ក្លិបមានមូលដ្ឋាននៅរដ្ឋធានីអេស្ប៉ាញបាននឹងកំពុងសម្លឹងមើលបន្ថែមនូវចំនួនប្រយុទ្ធថែមទៀត ខណៈអនាគតរបស់ Gareth Bale ជាមួយនិងក្លិបកំពុងស្ថិតក្នុងភាពស្រពិចស្រពិល។

ចំពោះតម្លៃខ្លួនរបស់ម្ចាស់អាវលេខ១០នៅ Liverpool ម្នាក់នេះត្រូវបានគេមើលឃើញថានឹងមិនក្រោម ១០០លានផោននោះទេ៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T