ឃើញមនុស្សផុងចូលក្រោមដី ខំដើរទៅជួយយកអសារ ស្រាប់តែផុងទាំងអស់គ្នាម្ដងទៀត (មានវីដេអូ)

//s5.kh1.co/30/30fd7167e2c3e063ab68ad9c067bc8d7d45af072.jpg
សង្គម

 ២៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

WARNING: Dangerous Incident

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចិន៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនេះ អ្នកថ្មើរជើងចំនួនបួននាក់បានផុងចូលទៅក្រោមដីដែលមានជម្រៅ១ម៉ែត្រ និងទំហំ១ម៉ែត្រ នៅក្នុងទីក្រុង Nanning

យោងតាមវីដេអូបង្ហាញឲ្យឃើញថា បុរសម្នាក់កំពុងធ្វើដំណើរដោយថ្មើរជើង ហើយលុះមកដល់ចំណុចកើតហេតុ ស្រាប់តែផុងចូលទៅក្រោមដី។ បន្ទាប់មក មានបុរស៣នាក់បានដើរចូលទៅជួយ តែក៏ត្រូវផុងចូលទៅក្រោមដីទាំងអស់គ្នាម្ដងទៀត។

ប្រភពបានឲ្យដឹងដែរថា អ្នកដំណើរថ្មើរជើងទាំងបួននាក់ត្រូវបានប្រជាជនក្បែរនោះចូលទៅជួយ ហើយមិនមាននរណាម្នាក់រងរបួសឡើយ។ ចំណែកឯផ្លូវផុង គឺបណ្ដាលមកពីលេចទឹកចេញពីប្រព័ន្ធបង្ហូរទឹកក្រោមដី។

ក្រោយពីកើតហេតុខាងលើនេះរួចមក អាជ្ញាធរមូលដ្ឋានក្នុងតំបន់បានចាប់ផ្តើមជួសជុលការខូចខាតឡើងវិញនៅព្រឹកថ្ងៃបន្ទាប់ ហើយរំពឹងថានឹងរួចរាល់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ខាងមុខនេះ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ទិដ្ឋភាពក្នុងថ្ងៃកើតហេតុ
ស្ថានភាពផ្លូវ
ស្ថានភាពផ្លូវ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T