អីយ៉ាស! ក្លិបធំមួយនៅ Premier League ត្រៀម បើកទ្វារទទួលស្វាគមន៍ជានិច្ច ឲ្យតែលោកព្រះ Zlatan ចង់មក

//s5.kh1.co/a5/a57e46d8ed3dee32f865cbf91721ba6f540b163a.jpg
កីទ្បា

 ២៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អង់គ្លេស៖ អ្នកចាត់ការទូទៅថ្មីរបស់ក្លិប Everton លោក Carlo Ancelotti បាននិយាយថា កីឡដ្ឋាន Goodison Park នឹងបើកទ្វារជានិច្ចសម្រាប់មិត្តល្អរបស់លោកកីឡាករ Zlatan Ibrahimovic

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Zlatan Ibrahimovic
  កីឡាករ Zlatan Ibrahimovic

Zlatan បច្ចុប្បន្នកំពុងនៅទំនេរ បន្ទាប់ពីបានចាកចេញពីក្លិប LA Galaxy កាលពីពាក់កណ្ដាលខែវិច្ឆិកា ហើយកាលពីពេលថ្មីៗនេះ កីឡាករវ័យ៣៨ឆ្នាំ មានទំនាក់ទំនងខ្លាំងក្នុងការផ្ទេរទៅកាន់លីគ Serie A វិញ ដោយរបាយការណ៍បញ្ជាក់ថាក្លិប AC Milan ចាប់អារម្មណ៍ទៅលើរូបគេ។

យ៉ាងណាមិញគ្រូ Everton ថ្មីលោក Ancelotti ដែលជាអតីតគ្រូបង្វឹករបស់  Zlatan កាលនៅក្លិប Paris Saint-Germain បាននិយាយថាប្រសិនបើខ្សែប្រយុទ្ធសញ្ជាតិស៊ុតអែតរូបនេះមានចំណាប់អារម្មណ៍ចង់មក នោះកីឡដ្ឋាន Goodison Park នឹងបើកទ្វារទទួលរង់ចាំជានិច្ច។

លោក Ancelotti បានថ្លែងក្នុងសន្និសីទកាលពីថ្ងៃច័ន្ទថា៖

  លោក Carlo Ancelotti
  លោក Carlo Ancelotti

"Zlatan Ibrahimovic គឺជាមិត្តដ៏ល្អមួយរូបរបស់ខ្ញុំ គាត់ធ្លាប់ជាកីឡាកររបស់ខ្ញុំ។ Ibrahimovic ទើបតែបញ្ចប់ពេលវេលារបស់គាត់នៅសហរដ្ឋអាមេរិក ប៉ុន្តែការពិតទៅខ្ញុំពិតជាមិនដឹងពីគំនិតគាត់យ៉ាងម៉េចនោះទេ។ ខ្ញុំពិតជាមិនដឹងពិតមែន ទាល់តែខ្ញុំទូរស័ព្ទទៅសួរនាំគាត់ ហើយបើគាត់ចង់មកទីនេះ គាត់អាចមកបាន។​"

ភ្លាមៗនោះលោក Ancelotti បានបន្ថែមយ៉ាងខ្លីថា៖

"តែមិនមែនមកដើម្បីលេងនោះទេ៕"

  លោក Carlo Ancelotti
  លោក Carlo Ancelotti

ប្រភពbeinsports

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T