មិនសូវបង្អួតបង្ហាញទេ ដល់ឃើញហ្វេនលួចថត បានដឹងពាក់មី ជិះរថយន្តអ្វី! (មានវីដេអូ)

//s5.kh1.co/ea/eab2c931e8aa719667af3b157e63764b4b3d204b.jpg
តារា & កម្សាន្ដ

 ២៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះតារាកំប្លែងដ៏មានប្រជាប្រិយភាព នាយពាក់មី កាន់តែមានប្រជាប្រិយភាព និងឡើងកូដកាន់តែខ្លាំងឡើងគួរឲ្យសរសើរ ស្របពេលដែលការងារសិល្បៈក៏កាន់តែមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ បូករួមនឹងមុខជំនួញផ្ទាល់ខ្លួនផងនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីជាកាន់តែឡើងកូដ មានបានកាន់តែខ្លាំងបែបណាក្តី ក៏ប៉ុន្តែមកទល់នឹងពេលនេះ តារាប្រុសរូបនេះមិនសូវជាបង្ហាញនូវភាពស៊ីវិល័យ ក៏ដូចជាសម្ភារៈនិយមដូចអ្នកដទៃនោះឡើយនៅលើបណ្តាញសង្គម។ តែជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏មានការលេចឡើងនូវរូបភាព និងវីដេអូមួយ ដែលជាសកម្មភាពចុះពីលើឡាន មានអ្នកគាំទ្រចោមរោមសុំថតគ្រប់គ្នា។

ជាមួយគ្នានេះដែរ ក៏ឃើញមានឡានស៊េរីទំនើបរបស់លោក តម្លៃរាប់ម៉ឺនដុល្លារ ម៉ាកLandcruiser GX ដែលទើបតែទិញកាលពីប៉ុន្មានខែមុននេះ យ៉ាងថ្មីសន្លាង តែម្តង។

ក្រោយពីឃើញបែបនេះ បណ្តាហ្វេនៗជាច្រើនពិតជាសរសើរដល់លោក ដែលមិនសូវបង្អួតប្រាប់គេ ទោះបីជាមាន ឬក៏ទើបតែទិញឡានថ្មីដែលមានតម្លៃថ្លៃបែបនេះយ៉ាងណាក្តី ខណៈពេលដែលជាចការឃើញចៃដន្យរបស់ហ្វេនៗមួយចំនួនប៉ុណ្ណោះ ជាមួយនឹងរូបរាងឡានថ្មីរបស់លោក៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

 នាយពាក់មី
 នាយពាក់មី
 នាយពាក់មី
 នាយពាក់មី
ឡានថ្មី នាយពាក់មី
ឡានថ្មី នាយពាក់មី
ឡានថ្មី នាយពាក់មី
ឡានថ្មី នាយពាក់មី
ឡានថ្មី នាយពាក់មី
ឡានថ្មី នាយពាក់មី
ពាក់មី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T