ឈ្មោះជាមេម៉ាយមានអីមិនល្អ! ភិន សុដាលីស មិនខ្វល់សម្ដីអ្នកដទៃ សំខាន់ជះលុយដើរលេងក្រៅប្រទេស ថតរូបស្អាតៗ

//s5.kh1.co/e9/e9484fb82d0957c15dfe2a188494b37cca98b1b8.jpg
តារា & កម្សាន្ដ

 ២៤-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទោះជា អ្នកនាង ភិន សុដាលីស មិនសូវចេញមុខក្នុងសិល្បៈខ្លាំងដូចក្ដី តែរូបនាង បានធ្វើឲ្យហ្វេនៗចាំតាមដានពី ជីវិតប្រចាំថ្ងៃ ជាមួយកូនស្រីមានមុខមាត់ គួរឲ្យខ្នាញ់ខ្លាំងណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្របពេលដែល កូនកាន់តែធំគេឃើញថា ដាលីស កាន់តែមានសម្រស់ស្រស់ស្អាត និងលេចធ្លោជាងមុន។ ជាមួយគ្នានេះដែរ រូបនាង បានដើរតួជាអ្នកម្ដាយដ៏រឹងមាំ មើលថែកូនស្រីបានតែម្នាក់ឯង។

បន្ថែមពីនេះ  ដាលីស បានប្រើប្រាស់ជីវិតជា ស្រ្ដីមេម៉ាយយ៉ាងមានក្ដីសុខ ដោយមានដំណើរកម្សាន្តលើទឹកដីប្រទេសថៃ ព្រមទាំងបង្ហោះរូបភាពជាច្រើនសន្លឹក អមដោយសារមានអត្ថន័យថា៖

«កុំយកសុភមង្គលរបស់យើង ទៅវាស់ដោយសម្តីអ្នកដទៃ។ យើងគឺជាយើង! រៀនពឹងលើសមត្ថភាពខ្លួនឯង បើដួល ត្រូវរៀនក្រោកឡើងម្តងទៀត»។

ដោយឡែក តាមរយៈកម្រងរូបភាពទាំងនោះដែរ តារាស្រីរូបនេះ បង្អួតសម្រស់ដ៏ទាក់ទាញនិងស្រស់សោភា ស៊ីនឹងទេសភាពស្រស់ត្រកាល មើលទៅលេចធ្លោ មិនចាញ់ក្រមុំៗទេ៕

ចង់ជ្រាបច្បាស់  ទស្សនារូបភាពខាងក្រោម៖

ដាលីស
ដាលីស
ដាលីស
ដាលីស
ដាលីស និងកូនស្រី
ដាលីស និងកូនស្រី
ដាលីស និងកូនស្រី
ដាលីស និងកូនស្រី
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ដាលីស ពេលនៅថៃ
ភិន សុដាលីស
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T