យោងទៅតាម សារពត៌មាន The Sun បានអោយដឹងថា កាលពីប៉ុន្មានថ្ងៃ កន្លងទៅនេះ មានការដើរបង្ហាញ ម៉ូតឈុតប៊ីគីនី របស់ ក្រុមហ៊ុនម៉ាក ដ៏ល្បីឈ្មោះ នៅទូទាំង ពិភពលោក នោះគឺ ម៉ាក Victoria’s Secret។ អ្វីដែលធ្វើ អោយអ្នកទស្សនា ទាំងឡាយ ជាពិសេស បុរសៗសំលឹងមើល ស្ទើរភ្លេចដក ដង្ហើមនោះ គឺ តារាបង្ហាញម៉ូត ដ៏ស្រស់ស្អាត និងគួរអោយ ស្រលាញ់ ទាំងបីនាក់ ដែលបានថ្ពក់ និង ស្រូបអារម្មណ៍ ទស្សនិកជន ទាំងអស់ អោយស្លុងអារម្មណ៍ ដោយភាព សិចស៊ី និងរូបរាង ដ៏ស្រឡូនស្អាត រួមជាមួយនឹង កែវភ្នែកដែលមានពណ៌ គួរអោយចង់គយគន់។

តារាបង្ហាញម៉ូតវ័យក្មេងទាំងបីនាក់នោះ មានឈ្មោះថា Candice Swanepoel, Alessandra Ambrosio និង Karlie Kloss ដែលអ្នកទាំងបីបានស្លៀកឈុត ប៊ីគីនី ប្លែកៗពីគ្នា សិចស៊ី និងគួរអោយក្នាញ់។

គេបានអោយដឹងផងដែរថា នាពេលល្ងាច ស្រីស្អាតទាំងបី បានចូលរួម ពិធីរាំរែក ហើយ ជាមួយនឹង រ៉ូបរាត្រីស្រមោលសរ ហើយបានធ្វើអោយ មហាជន ទាំងឡាយ សរសើរមិនដាច់ពីមាត់ ពីសំរស់ដ៏កំពូលរបស់ពួកនាងម្នាក់ៗ។

តើប្រិយមិត្តយល់ថា ស្រីស្អាតទាំង៣សិចស៊ី និងគួរអោយស្រឡាញ់ដែររឺទេ?








ដោយ ជាតា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]