ស្រីស្អាតម្នាក់សក់វែងអន្លាយ ធ្វើឲ្យបុរសជាច្រើនលង់ស្នេហ៍ដល់ថ្នាក់ចង់ជិះយន្ដហោះទៅរកនាង (មានវីដេអូ)

//s5.kh1.co/7d/7dc96f0931d64c71295cffc6e347c6beaefff535.jpg
សង្គម

 ២៤-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អ៊ុយក្រែន៖ នាង Alena Kravchenko អាយុ៣៤ឆ្នាំ រស់នៅក្នុងទីក្រុង Odessa មានសក់ដ៏វែងអន្លាយ ដែលមានប្រវែង៦ហ្វីត ឬ១.៨២សង់ទីម៉ែត្រ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Alena បានថែរក្សាសក់ឲ្យវែងចាប់តាំងពីអាយុ៥ឆ្នាំមកម៉្លេះ និងតែងតែកក់សក់១ដងក្នុងមួយសប្ដាហ៍ ហើយត្រូវចំណាយរយៈពេល១ម៉ោង។ សព្វថ្ងៃនេះ នាងមានកូនភ្លោះស្រីចំនួនពីរនាក់ ដែលមានអាយុ៧ឆ្នាំ។ ជាទូទៅ នាងចូលចិត្តបង្ហោះរូបភាពទៅលើបណ្ដាញសង្គមអ៊ិនស្ដាក្រាម ដែលធ្វើឲ្យបុរសជាច្រើនឈ្លក់វង្វេងនឹងសម្រស់របស់នាង ឈានដល់ការសុំរៀបការនឹងចង់ជិះយន្ដហោះទៅជួបនាងផ្ទាល់ទៀតផង។

នាង Alena បាននិយាយថា៖

«ខ្ញុំងប់ងល់នឹងសក់វែង ដោយសារតែកាលនៅតូច ម្ដាយរបស់ខ្ញុំបានប្រាប់ថាសក់ក្រងដ៏វែងអាចធ្វើឲ្យមនុស្សស្រីមានភាពទាក់ទាញ និងស្រស់ស្អាត។ ពាក្យសម្ដីរបស់គាត់បានដក់ជាប់ក្នុងបេះដូងរបស់ខ្ញុំរហូតមក។ ចំពោះបុរសនៅលើបណ្ដាញសង្គម ខ្ញុំមិនដែលឆ្លើយតបសារឡើយ ព្រោះតែមិនចង់ផ្ដល់ក្ដីសង្ឃឹមឲ្យទៅពួកគេ។»

បើទោះជាសក់របស់នាងមានប្រវែងជិត២ម៉ែត្រ ក៏នាងនៅតែបន្ដបណ្ដុះឲ្យវែងជាងនេះទៀតដែរ ព្រោះនាងគិតថា សម្រស់របស់មនុស្សស្រីគ្រប់រូប គឺស្ថិតនៅលើសក់ និងប្រវែងរបស់វា៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

  នាង Alena Kravchenko
  នាង Alena Kravchenko
  នាង Alena Kravchenko
  នាង Alena Kravchenko
  នាង Alena Kravchenko
  នាង Alena Kravchenko
  នាង Alena Kravchenko
  នាង Alena Kravchenko
  នាង Alena Kravchenko
  នាង Alena Kravchenko
វីដេអូ
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T