SpaceX ធ្វើតេស្តប្រព័ន្ធពហុឆ័ត្រយោងចំនួន១០ដងដោយជោគជ័យ

//s5.kh1.co/15/1518df4530d1c7cdc2c487c19ab2d1961debc264.jpeg
បច្ចេកវិទ្យា

 ២៤-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

អាមេរិក៖ កាលពីម្សិលមិញនេះលោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរ SpaceX បានដឹកនាំការធ្វើតេស្តប្រព័ន្ធពហុឆ័ត្រយោងចំនួន១០លើកបានដោយជោគជ័យ។ នៅឆ្នាំក្រោយនេះ SpaceX គ្រោងបញ្ជូនអវកាសយានិកទៅទីអវកាស ហើយការធ្វើតេស្តប្រព័ន្ធសុវត្ថិភាពគឺជារឿងមួយដ៏សំខាន់ដើម្បីបង្ហាញថាការកែលំអចុងក្រោយគឺអាចប្រើប្រាស់បានសម្រាប់បេសកកម្មនៅថ្ងៃខាងមុខ។ ប្រព័ន្ធឆ័ត្រយោងនេះគឺប្រើសម្រាប់យោងយានអវកាសមុនពេលចុះចតនៅក្នុងដំណើរវិលត្រឡប់មកកាន់ផែនដីវិញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រព័ន្ធឆ័ត្រយោងនេះគឺប្រើសម្រាប់យោងយានអវកាសមុនពេលចុះចតនៅក្នុងដំណើរវិលត្រឡប់មកកាន់ផែនដីវិញ
ប្រព័ន្ធឆ័ត្រយោងនេះគឺប្រើសម្រាប់យោងយានអវកាសមុនពេលចុះចតនៅក្នុងដំណើរវិលត្រឡប់មកកាន់ផែនដីវិញ

នេះជាលើកទី៣ហើយដែលប្រព័ន្ធពហុឆ័ត្រយោងរបស់ SpaceX ត្រូវបានធ្វើការកែតម្រូវដែលនៅក្នុងនោះរួមមានការធ្វើឲ្យឧបករណ៍ផ្សេងៗមានភាពប្រសើរឡើងនិងធ្វើឲ្យថ្នេរឆ័ត្រយោងជាប់មិនងាយរហែកនៅកំឡុងពេលធ្វើការចុះចត។​ បច្ចុប្បន្ននេះ​ SpaceX មានគម្រោងធ្វើការហោះហើរដោយមានអវកាសយានិកបញ្ជានៅពីខាងក្នុងយានដែលនឹងដំណើរការនៅថ្ងៃទី១១ខែមករាឆ្នាំក្រោយនេះ ប៉ុន្តែការធ្វើតេស្តហោះហើរដោយមានមនុស្សទៅជាមួយអាចនឹងត្រូវាបានលុបចោលវិញ ដោយសារការធ្វើតេស្តបាញ់បង្ហោះយានអាចបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សនៅពីខាងក្នុង។ ដូច្នេះការហោះហើរបន្ទាប់គ្រាន់តែជាការធ្វើតេស្តប្រព័ន្ធការពារសុវត្ថិភាពក្នុងពេលធ្វើដំណើរតែប៉ុណ្ណោះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · ៨ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T