​អ៊ីតាលីចង់​ដាក់បញ្ចូល​កាហ្វេ Espresso ​ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌របស់យូណេស្កូ

//s5.kh1.co/b6/b6ced255b88e3b60cc768a8e27895a66d314eed5.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ៥ល្ងាច · ៤ ឆ្នាំមុន

អ៊ីតាលី៖ ក្រុមមន្រ្តីអ៊ីតាលីកំពុងធ្វើយុទ្ធនាការដើម្បីស្នើសុំដាក់បញ្ចូល​កាហ្វេ espresso ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃអង្គការយូណេស្កូ ដើម្បីជាការរក្សាទុកនូវប្រពៃណី​និងបច្ចេកទេសផ្សេងៗក្នុងការឆុងកាហ្វេ​ឱ្យបានគង់វង្សសំរាប់​មនុស្សជំនាន់ក្រោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ បានទទួលស្គាល់ជាផ្លូវការនូវ ទំនៀមទម្លាប់និងពិធីបុណ្យរួមទាំងប្រពៃណីផ្សេងៗជាង ៥០០ ​ប្រភេទមកពីទូទាំងពិភពលោក។ នៅឆ្នាំ ២០១៧ សិល្បៈនៃការធ្វើភីហ្សា Neapolitan ត្រូវបាន​ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌។ ការ​ដាក់បញ្ចូលនេះបានធ្វើឱ្យកាន់តែងាយស្រួលសម្រាប់ជនជាតិអ៊ីតាលីជំរុញ​ការស្នើសុំដាក់បញ្ចូល​កាហ្វេ espresso របស់ខ្លួនចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ផងដែរ។

បើយើងនិយាយពីកាហ្វេ គឺយើងអាចនឹងនឹកឃើញដល់ប្រទេសអ៊ីតាលី ព្រោះវាជាផ្នែកមួយនៃវប្បធម៌របស់​ប្រទេសនេះ។ លោកស្រី Maria Chiara Gadda ដែលជាសមាជិកនៃសភាតំណាងរបស់អ៊ីតាលីបានមានប្រសាសន៍ថា វាជា​ទំនៀមទម្លាប់របស់ប្រទេសអ៊ីតាលី ដែលមានដើមកំណើតជាយូរមកហើយ ដូច្នេះយើងត្រូវតែថែរក្សាវាឱ្យបានល្អប្រសើរ។

លោកស្រី Gadda បាន​បន្តថា“ យើងដឹងច្បាស់ណាស់ថា​ កាហ្វេពិតជាមានសារៈសំខាន់យ៉ាងណាចំពោះជនជាតិអ៊ីតាលី​ទាំងក្នុង​និងក្រៅប្រទេស ​ហើយប្រជាជននៅជុំវិញពិភពលោក​​ក៏បានស្គាល់និងទទួលយកនូវ​អ្វីដែលប្រពៃណី​ក្នុងឱកាសការប្រជុំរបស់ជនជាតិ​នេះផងដែរ”។

យោងតាមគេហទំព័រសារព័ត៌មាន Lonely Planet បានឱ្យដឹងថា កាហ្វេត្រូវបានគេស្គាល់ក្នុងទ្វីបអឺរ៉ុបនៅសតវត្សរ៍ទី ១៧ រួមជាមួយនឹងម៉ាស៊ីនឆុងកាហ្វេ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៨៤ ក្នុងទីក្រុងទួរីនរបស់ប្រទេសអ៊ីតាលី ដែលពេលនោះមានវត្តមាន​កាហ្វេ espresso មុនគេ ។

កាហ្វេជាច្រើនប្រភេទត្រូវបានគេនាំចេញពីប្រទេសអ៊ីតាលី​​រួមទាំង cappuccino, macchiato និង cortado ។

ការសម្រេចចិត្ត​ក្នុងការដាក់បញ្ចូល​ការហ្វេរបស់ប្រទេសនេះចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ គឺ​ត្រូវបានគេរំពឹងថា អាចនឹងត្រូវរង់ចាំដល់​​ឆ្នាំក្រោយ៕

cappuccino
cappuccino
espresso macchiato
espresso macchiato
cortado
cortado

 ​​​

Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/40/40c51ea52f63f35126eaf149204695616c1bd9d4.jpg

ម៉ាកយីហោ “ផ្ទះបាយភូមិខ្មែរ” បង្កើតឡើងដោយកូនខ្មែរ ដែលមានបេះដូងនិងការតាំងចិត្តយ៉ាងខ្លាំង ក្នុងចូលរួមអភិរក្ស និងអភិវឌ្ឍន៍ម្ហូបខ្មែរ កេរតំណែលជាតិ

 ២៩-មីនា-២០២៤ 
 ៣ល្ងាច · មួយម៉ោងមុន
//s9.kh1.co/c0/c0775fdde67a0c3b2c616c6bc33e23f179bbf1a4.png

នាឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ រដ្ឋបាលរាជធានីភ្នំពេញ នឹងដាក់ឱ្យប្រើប្រាស់ ជាបណ្តោះអាសន្នស្ពានអាកាស «មរតកតេជោ» ដើម្បីជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

 ២៩-មីនា-២០២៤ 
 ១០ព្រឹក · ៦ ម៉ោងមុន
//s9.kh1.co/69/6979169246f2271453d368556b205bb61a6118e7.png

ត្រៀមខ្លួនចូលរួមសប្បាយកម្សាន្តជាមួយ «សង្ក្រាន្តវត្តភ្នំ » នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ រយៈពេល០៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៦ ខែមេសា ឆ្នាំ២០២៤

 ២៩-មីនា-២០២៤ 
 ៩ព្រឹក · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T