ពេលមានកូនរួច ទើបលើកទីមួយ ស្វាមីនៅ សូនីតា និយាយបែបនេះ មកកាន់នាង

//s5.kh1.co/16/16bb93bf4b35ce5b5534f6b40270f171a8d46bda.jpg
តារា & កម្សាន្ដ

 ២៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ បន្ទាប់ពី នៅ សូនីតា ដែលជាតារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព បានកសាងជីវិតគ្រួសារជាមួយលោក ទិត្យ ថាវរិទ្ធ រួចមក រូបនាង បានបាត់មុខពីសិល្បៈឈឹងតែម្ដង ធ្វើឲ្យហ្វេនៗនឹករម្លឹកយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ថ្មីៗនេះ នៅ សូនីតា កំពុងធ្វើឲ្យអ្នកគាំទ្រទាំងអស់ ចាប់អារម្មណ៍យ៉ាងខ្លាំង លើជីវិតគ្រួសារពោរពេញដោយ ក្ដីសុខជាមួយម្ចាស់បេះដូង និងកូនប្រុសទើបតែកើត គួរឲ្យស្រលាញ់ខ្លាំងណាស់។

ជាមួយគ្នានេះដែរ ស្របពេលដែលចំណងស្នេហាកាន់តែស្អិតរមួត លោក ទិត្យ ថាវរិទ្ធ បានធ្វើរឿងមួយឲ្យ នៅ សូនីតា រំភើបចិត្តចង់ហោះ តាមរយៈសារមួយ អានហើយសប្បាយចិត្តជំនួសរូបនាង ដែលមានអត្ថន័យថា៖

«អូនជាឧត្ដមភរិយាតែមួយរបស់បង សូមឲ្យអូននិងកូនមានក្ដីសុខ ជារៀងរហូត បងនឹងសងនូវអ្វីៗគ្រប់យ៉ាងដើម្បីអូននិងកូន បងពិតជាមិនស្ដាយក្រោយទេ ដែលជ្រើសយកអូន»។

ទន្ទឹមនឹងនេះដែរ បន្ទាប់ពីបានអានសារនេះហើយ ជឿជាក់ថា នៅ សូនីតា ប្រាកដជាញញឹមបិទមាត់មិនជិតទេ ព្រមទាំងបានធ្វើឲ្យអ្នករាល់គ្នា មើលហើយមានក្ដីសុខជំនួស៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

នៅ សូនីតា
នៅ សូនីតា
នៅ សូនីតា និងកូនប្រុស
នៅ សូនីតា និងកូនប្រុស
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
នៅ សូនីតា និងស្វាមី
ស្វាមីរបស់ នៅ សូនីតា និងកូនប្រុស
ស្វាមីរបស់ នៅ សូនីតា និងកូនប្រុស
សារដែលស្វាមី ផ្ញើរជូន នៅ សូនីតា
សារដែលស្វាមី ផ្ញើរជូន នៅ សូនីតា
នៅ សូនីតា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T