ពាក់ស្បែកជើងកែងចោទ បង្កផលប៉ះពាល់សុខភាពធ្ងន់ធ្ងរនារីគួរដឹង!

//s5.kh1.co/e6/e6763461b0a8b7c33509bd249033f130125458d2.jpg
នារី

 ២៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ស្រ្តី​ប្រហែល​៧១​%​ បាន​ប្រាប់​​​ថា​ពួក​គេ​ មាន​បញ្ហា​ឈឺ​ជើង​​​ក្រោយ​ពេល​ពាក់​ស្បែក​ជើង​កែង​ចោត បើ​តាម​របាយការណ៍​ពី​សមាគម​វេជ្ជសាស្រ្ត​​​​​​សិក្សា​ពី​​​​ប្រអប់​ជើង​​ នៃ​សហរដ្ឋអាមេរិក។ បើ​តាម​សមាគម​សុខភាព​ដដែល​នេះ​បាន​បង្ហាញ​ថា មិន​ត្រឹម​តែ​មាន​ផល​ប៉ះ​ពាល់​ទៅ​លើ​ប្រអប់​ជើង​ប៉ុណ្ណោះ​ទេ តែ​ការ​ពាក់​ស្បែក​ជើង​កែង​ចោទ ក៏​បង្ក​បញ្ហា​ទៅ​សរីរាង្គ​ផ្សេង​ៗ​ទៀត​នៃ​រាង​កាយ​ផង​ដែរ​ដូច​ជា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១. ត្រគាក​

ពេល​ពាក់​ស្បែក​ជើង​កែង​ចោទ រាង​កាយ​ត្រូវ​ប្រឹង​រក្សា​ជំហរ។ ជា​មួយ​គ្នា​នោះ ត្រគាក​ និង​ឆ្អឹង​ខ្នង​ ជា​ចំណែក​សំខាន់​មួយ​​ក្នុង​ការ​រក្សា​ជំហរ​នេះ។ ករណី​បើ​​ពាក់​​កែង​ចោទ​យូរ​ សាច់​ដុំ​ និង​ឆ្អឹង​​ពាក់​ព័ន្ធ​​នឹង​ឈឺ​ចុក​ចាប់ ហើយ​អាច​បង្ក​ឱ្យ​ត្រគាក និង​ឆ្អឹង​ខ្នង​មាន​បញ្ហា​។

២. ជង្គង់

ទម្ងន់​​របស់​យើង​នឹង​បង្កើន​ទៅ​លើ​ជង្គង់​នៅ​ពេល​ពាក់​កែង​ចោទ។ ដោយ​ហេតុ​ផល​នេះ ជង្គង់​​នឹង​​ខិត​ទៅ​ខាង​មុខ​ ដើម្បី​រក្សា​ជំហរ តែ​ជា​សម្ពាធ​ទៅ​លើ​​​​ជង្គង់​នេះ​ផង​ដែរ។ វា​អាច​បង្ក​ឱ្យ​​កើតមាន​​បញ្ហា​​រលាក​សន្លាក់​ឆ្អឹង ឈឺ​ចាប់​សន្លាក់​ជង្គង់​។

៣. ឆ្អឹង​ខ្នង​

ជា​ធម្មតា​ ឆ្អឹង​ខ្នង​យើងមាន​ភាព​កោង​បន្តិច ជា​លក្ខណៈ​ធម្មជាតិ​ដើម្បី​យើង​​អាច​មាន​ចលនា​ បត់​បែន​ខ្លួន ហើយ​​ក៏​ជា​ផ្នែក​មួយ​ជួយ​​បន្ថយ​ភាព​ស្រ្តេស​​ពី​ខ្លួន​ តាម​រយៈ​ចលនា​ពត់​​តម្រង់​ខ្លួន​នេះ។ តែ​យ៉ាង​ណា​ នៅ​ពេលយើង​ពាក់​ស្បែក​ជើង​កែង​ចោទ ភាព​កោង​នៃ​ឆ្អឹង​ខ្នង បន្ថែម​មួយ​កម្រិត​ទៀត ធ្វើ​ឱ្យ​សាច់​ដុំ​ខាង​ក្រោយ​ខ្នង​ធ្វើ​ការ​ខ្លាំង។ កត្តា​នេះ អាច​នាំ​ឱ្យ​​ជួប​បញ្ហា​ដូច​ជា សរសៃ​ឆ្អឹង​ខ្នង​​ប្តូរ​ទី​តាំង ខ្សោយ​សាច់​ដុំ និង​រមួល​ក្រពើ​​​ញឹក​ញាប់​ទៀត​ផង។

ក្រៅ​ពី​បញ្ហា​ធំ​ៗ​ខាង​លើ​នេះ សមាគម​វេជ្ជសាស្រ្ត​​​​​​​​សហអាមេរិក​ខាង​លើ ក៏​បាន​​បន្ថែម​ថា ការ​ពាក់​ស្បែក​ជើង​​ក៏​បង្ក​ផល​ប៉ះ​ពាល់​តូច​ៗ​មួយ​ចំនួន​ទៀត​ដែរ​ដូច​ជា បង្ក​ឱ្យ​ម្រាម​ជើង​ឈឺ ហើយ​ប្រអប់​ជើង​មាន​ចលនា​យឺត​ ឬ​ស្ពឹក មិន​រលាស់ ដោយ​សារស្បែក​ជើង​​កែង​ចោទមិន​អាច​ឱ្យ​​ប្រអប់​ជើង​បត់​បែន​បាន។ ដូច​នេះ​ អ្នក​ជំនាញ​នៃ​សមាគម​បាន​ណែនាំ​​ថា ករណី​មិន​ចាំ​បាច់ ពុំ​គួរ​ប្រើ​កែង​ចោទ​ញឹក​ញាប់​នោះ​ទេ៕ ​​​​​​​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T