គ្រោះធម្មជាតិក្នុងប្រទេសហ្វីលីពីនចេញចូលៗឥតស្រាកស្រាន្ត អស់ពីព្យុះចូលគ្រោះរញ្ជួយដី ឥឡូវចូលដល់ខ្យល់ព្យុះម្ដងទៀត

//s5.kh1.co/b3/b37103066461e2f710aba7bd8c07b2882e298924.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

ហ្វីលីពីន៖ ខ្យល់ព្យុះត្រូពិកមួយដែលមានឈ្មោះថា Ursula ត្រូវបានគេព្យាករណ៍ថានឹងមកដល់ប្រទេសហ្វីលីពីននៅរដូវបុណ្យណូអែលខាងមុខនេះ ហើយក្រសួងឧតុនិយមរបស់ជាតិបានចេញសេចក្ដីប្រកាសពីសញ្ញាគ្រោះថ្នាក់នៃខ្យល់ព្យុះមួយនេះនៅតំបន់ចំនួន១១។ ខ្យល់ព្យុះមួយនេះគឺជាព្យុះទី២១ហើយក៏ជាខ្យល់ព្យុះចុងក្រោយដែរសម្រាប់ឆ្នាំ២០១៩របស់ប្រទេសហ្វីលីពីន។ បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថាព្យុះមួយនេះកំពុងស្ថិតនៅភាគខាងកើតក្រុង Hinatuan នៃខេត្ត  Surigao del Sur ក្នុងរយៈចម្ងាយ៩០០គីឡូម៉ែត្រ ហើយល្បឿនខ្យល់របស់វាចាប់ពី៦៥រហូតដល់៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្យល់ព្យុះ  Ursula នឹងឆ្លងកាត់ប្រទេសហ្វីលីពីនក្នុងសប្ដាហ៍នេះ
ខ្យល់ព្យុះ  Ursula នឹងឆ្លងកាត់ប្រទេសហ្វីលីពីនក្នុងសប្ដាហ៍នេះ

នៅថ្ងៃស្អែកនេះ ព្យុះ Ursula នឹងធ្វើឲ្យភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងនៅតំបន់មួយចំនួនក្នុងប្រទេសហ្វីលីពីន ហើយតំបន់ទាំងនោះអាចនឹងទទួលរងគ្រោះធម្មជាតិមួយចំនួនដូចជាទឹកជំនន់និងការរអិលបាក់ដីជាដើម នេះបើយោងតាមសេចក្ដីព្រមានរបស់ក្រុមឧតុនិយមជាតិ។​ ចំពោះតំបន់ចំនួន១១ដែលរងឥទ្ធិពលពីខ្យល់ព្យុះមួយនេះខ្លាំងជាងគេនឹងជួបប្រទះកម្លាំងខ្យល់បោកបក់យ៉ាងខ្លាំង ហើយវានឹងកម្ទេចផ្ទះដែលមានស្ថានភាពចាស់ទ្រុឌទ្រោម ឬផ្ទះស្លឹកជាដើម។

រូបតំណាង
រូបតំណាង

ចំណែកតំបន់ Davao និង Cotabato ដែលទទួលរងគ្រោះពីគ្រោះរញ្ជួយដីកាលពីថ្ងៃ១៥ខែធ្នូនេះអាចនឹងជួបគ្រោះថ្នាក់ដោយសារការរអិលបាក់ដី ពីព្រោះភ្លៀងនឹងហូរច្រោះដីដែលបានបាក់កន្លងមក។ គេរំពឹងទុកថាព្យុះ Ursula នឹងចាកចេញពីប្រទេសហ្វីលីពីននៅថ្ងៃសៅរ៍នេះ បើសិនជាល្បឿនខ្យល់ធ្លាក់មកត្រឹម២៥គីឡូម៉ែត្រក្នុងមួយម៉ោង៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/cf/cf94ea8b93f8bcefc24245312114f5025168689e.jpg

អ្នកឧកញ៉ា ឡេង ប្រុស តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំបុគ្គលិកជាន់ខ្ពស់ ក្រុមហ៊ុន Galaxy Group ចូលរួមគោរពវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាមហាឧបាសក គឹម ចំរើន ឪពុកក្មេកអ្នកឧកញ៉ា លាង ម៉េង

 ១៩-មេសា-២០២៤ 
 ៩ព្រឹក · ១៩ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T