អតិថិជន​អាច​ទូទាត់​វិក្កយបត្រ​ទឹក​ដោយ​ឥត​គិត​ថ្លៃ​សេវា តាម​កម្មវិធី​ទូរស័ព្ទ​ដៃ​​ Bank! Bank! របស់​ធនាគារ ជីប ម៉ុង

//s5.kh1.co/08/08f5a7ff2e2549e6e668276f74ffbfd9341e44cd.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន


ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ចាប់​ពី​ពេល​នេះ​ទៅ​ អតិថិជន​អាច​ទូទាត់​វិក្កយបត្រ​ទឹក​របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​​តាម​​កម្មវិធី​ទូរសព្ទ​ដៃ​​​របស់​ធនគារ​ ជីប ម៉ុង ខមមើលសល ប៊ែង បាន​​យ៉ាង​​ងាយ​​ស្រួល​ បន្ទាប់​ពី​ធនាគារ​នេះ​ បាន​​ចុះ​អនុស្សារណៈ​​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហការជាមួយ​រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ​កាល​ពី​​ថ្ងៃ​ទី២៣ ខែធ្នូ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា

លោក​ឧកញ៉ា​ លាង ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនាគារ ជីប ម៉ុង​ ខមមើសល ប៊ែង ថ្លែង​​ថា៖​ 

“កិច្ច​​សហការ​​រវាង​​​ធនាគារ ជីប ​ម៉ុង និង​​រដ្ឋា​ករ​​​ទឹក​ស្វយ័ត​​ក្រុង​ភ្នំពេញ​ ជួយពង្រីកវិសាល​ភាព និងបង្កើតជម្រើសបន្ថែម​សម្រាប់រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់​​ជូន​ដល់​អតិថិជន​ទាំង​​អស់ ក្នុង​ការ​ទូទាត់​​វិក្កយបត្រ​ទឹក​តាមកម្មវិធីទូរសព្ទដៃរបស់​ធនាគារ​ ជីប ម៉ុង”។

លោក​ឧកញ៉ា​ លាង ម៉េង 
លោក​ឧកញ៉ា​ លាង ម៉េង 

ឯក​ឧត្តមបណ្ឌិត​ ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជឿជាក់ថា ការចាប់​ដៃគូ​សហការណ៍ជាមួយនឹងធនាគារ ជីប ម៉ុង នឹង​ផ្តល់​ភាព​ងាយស្រួលដល់​ប្រជាពលរដ្ឋ ដែល​មមាញឹកក្នុងការបំពេញការងារ និង​ប្រកប​អាជីវកម្មប្រចាំថ្ងៃ។ ជាមួយនឹង​ការ​ប្រើប្រាស់កម្មវិធីទូរសព្ទ​របស់ធនាគារ ជីប ម៉ុង ប្រជាពលរដ្ឋអាច​ទូទាត់ថ្លៃទឹក​បានដោយ​ងាយស្រួល ហើយ​ចំណេញពេលវេលា និង​មិនចាំ​បាច់​​​បង់​ថ្លៃ​សេវា​បន្ថែម​​ក្នុងការ​ទូទាត់​​ទៀត​​ផង។

ឯក​ឧត្តមបណ្ឌិត​ ស៊ឹម ស៊ីថា
ឯក​ឧត្តមបណ្ឌិត​ ស៊ឹម ស៊ីថា

ដើម្បី​​ទូទាត់​វិក្កយបត្រ​​​ទឹក​តាម​​ទូរស័ព្ទ​​ដៃ​​ដោយ​​ឥត​គិត​ថ្លៃ​សេវា​ លោក​អ្នក​​គ្រាន់​តែ​​​បង្កើត​គណនី​ធនគារ​ ជីប ម៉ុង ខមមើសល ប៊ែង និង​​ទាញយកកម្មវិធី Bank! Bank! របស់​​ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង លោក​អ្នក​អាច​ប្រើប្រាស់​​បាន៕ ​

ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T