ងាយៗ គ្រាន់តែ Comment បំណងប្រាថ្នាឆ្នាំថ្មី ឈ្នះស្មាតហ្វូន OPPO Reno2 F ជាច្រើនរង្វាន់ ! (មានវីដេអូ)

//s5.kh1.co/a8/a871b5656db958c26b874fffa8e73acf79dfeed5.jpg
បច្ចេកវិទ្យា

 ២៣-ធ្នូ-២០១៩ ១ល្ងាច · ៤ ឆ្នាំមុន

ភ្នំពេញ៖ ទីបំផុត តារាចម្រៀងបីដួង គឺ អ្នកនាង ពេជ្រ សោភា លោក Step និងកញ្ញា រ៉េត ស៊ូហ្សាណា បានរួមគ្នាសហការជាមួយនឹងក្រុមហ៊ុន OPPO ពញ្ញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួន  តាមរយៈការផ្តល់កាដូដែលលាក់ទុកក្នុងចិត្ត នូវស្មាតហ្វូនកូនកាត់ OPPO Reno2 F ម្នាក់មួយគ្រឿង សម្រាប់ហ្វេនៗដែលបានចូលរួមសរសេរពាក្យជូនពរ ឬបំណងប្រាថ្នាឆ្នាំថ្មី នៅខាងក្រោមផុសវីដេអូជូនពររបស់គាត់ ក៏ដូចជាក្នុងហេ្វសប៊ុកផ្លូវការ OPPO

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាន់តែពិសេស លោកអ្នកក៏អាចមានឱកាសឈ្នះស្មាតហ្វូន OPPO Reno2 F ចំនួន ៣ រង្វាន់ ពីក្រុមហ៊ុន OPPO ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌងាយៗដូចខាងក្រោម៖

- ចូល Comment ពាក្យជូនពរ ឬគោលបំណងក្នុងឆ្នាំថ្មី និងចុច Like លើផុសវីដេអូខាងក្រោមនេះ
- អ្នកចូលរួមលេងអាច Comment យ៉ាងហោចណាស់ចាប់ពី ២ដងឡើងទៅ ក្នុងម្នាក់

កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី ២២ ដល់ ៣១ ខែធ្នូ ២០១៩ ហើយនឹងប្រកាសឈ្មោះអ្នកឈ្នះ ដោយការចាប់ឈ្មោះ Random នៅថ្ងៃទី៣ ខែមករា ២០២០ លើផេកហ្វេសប៊ុកផ្លូវការ OPPO ក៏ដូចជាហេ្វសប៊ុករបស់តារាទាំងបីរូបខាងលើនោះផងដែរ។

តោះចូលរួម Comment ទាំងអស់គ្នា លើការ Share របស់អាយដល ៣ដួងខាងលើ ក៏ដូចជា វីដេអូផុសក្នុងហ្វេសប៊ុកផ្លូវការ OPPO ព្រោះមានឱកាសឈ្នះរង្វាន់ស្មាតហ្វូន OPPO Reno2 F សរុបរហូតដល់ទៅ ៦ គ្រឿង។

  លោក Step, 

អ្នកនាង ពេជ្រ សោភា, កញ្ញា រ៉េត ស៊ូហ្សាណា
  លោក Step,  អ្នកនាង ពេជ្រ សោភា, កញ្ញា រ៉េត ស៊ូហ្សាណា

សូមរំលឹកថា OPPO Reno2 F គឺជាស្មាតហ្វូនកូនកាត់​ខ្លាំងពីកំណើតតែម្តង ដែលបំពាក់កាមេរ៉ាក្រោយបួន 48MP អេក្រង់ច្បាស់ធំលាតពេញ ដោយសារក្រុមហ៊ុន​ OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែលលក់ដាច់ខ្លាំង និងពេញនិយមកាលពីដើមឆ្នាំ២០១៩) ឲ្យមើលទៅកាន់តែរលើបរលោង ប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមាំ ធន់មិនងាយប្រេះបែក និងអមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ «Designed for Reno» ដូចគ្នានឹង OPPO Reno ជំនាន់ថ្មីនេះតែម្តង (OPPO Reno2)

OPPO Reno2 F មិនត្រឹមតែមានរូបរាង និងការរចនាស្រស់ស្អាតបែបទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបំពាក់មកនូវ កាមេរ៉ាក្រោយ៤គ្រាប់ 48MP ថតរូបទូលាយ ថតរូបច្បាស់ក្នុងទីងងឹត និងគ្រប់ពេលវេលា ប្រតិបត្តិការដោយ ColorOS6.1(Android 9.0CPU MTK P70+Hyper Boost 2.0 និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh មាន RAM ទំហំ 8GB អង្គផ្ទុកទិន្នន័យ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន ២១០ (600MB/រឿង) និង ៤២,០០០រូបភាព (3MB/សន្លឹក) ពិសេសរាល់ការទិញទូរសព្ទ័ នឹងមានការធានាមួយឆ្នាំ និងផ្តល់សេវាកម្មជួសជុលលឿនបំផុតយ៉ាងយូរមួយម៉ោង ដែលមានមជ្ឈមណ្ឌលជួសជុល និងបម្រើសេវាកម្មចំនួន ៨ កន្លែងធំៗនៅទូទាំងប្រទេស។

  ស្មាតហ្វូន OPPO Reno2 F
  ស្មាតហ្វូន OPPO Reno2 F

ដូច្នេះ លោកអ្នកអាចពិចារណាជ្រើសរើសយក ស្មាតហ្វូន OPPO Reno2 F ពណ៌បៃតងបែកស្វាយ (Nebula Green) ពណ៌សំបកឪឡឹកប្រដេញ (Lake Green) និងពណ៌សប្រដេញផ្ទៃមេឃខ្ចី (Sky White) តម្លៃថ្មី ៣៤៩$ ទុកជាកាដូបុណ្យ Christmas  ឬឆ្លងឆ្នាំសកល នឹងទទួលបានកាដូពិសេសបន្ថែម គឺតុក្កតាដ៏ស្រស់ស្អាត (ចំនួនមានកំណត់ត្រឹមដាច់ឆ្នាំ) បាស Bluetooth  កែវទឹក ចិញ្ចៀនទម្រទូរស័ព្ទ ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល ២៤ សប្តាហ៍ និងមានឱកាសឈ្នះដំណើរកម្សាន្ត ទៅលេងកោះភូកេតថែមទៀតផង ដែលក្នុងមួយអាទិត្យចាប់​​ ៣ រង្វាន់សរុប ៣៩​​​ រង្វាន់ ផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការ OPPO រៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង ៤:០០៕ 

Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

//s9.kh1.co/0c/0c9c9f1230cbc8e20a27ad38561ed9a509cad278.jpg

ក្រុមហ៊ុនហួវៃ និងក្រសួងទេសចរណ៍ សហការបង្កើតកម្មវិធីប្រកួតថតរូបថ្នាក់ជាតិដំបូងគេ ក្នុងព្រឹត្តិការណ៍សម្ពោធផ្លូវការស្មាតហ្វូន HUAWEI Mate X3 និង P60 Pro ប្រើ ហ្គូដហ្គលបាន

 ១៣-ឧសភា-២០២៣ 
 ១ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/fd/fd27372ccd904aa72f7d2f635d5a9bfd780d826c.jpg

ថ្ម 1% ប្រើបានជាង2ម៉ោង ! កក់ទុកមុន HUAWEI Mate 50 Series ប្រើភ្លេស្តរបាន បំពាក់បច្ចេកវិទ្យា XMAGE Camera និង Kunlun Glass ហើយហ្ស៊ូម 100X ជាមួយតម្លៃល្អបំផុតជាងក្រៅប្រទេសតម្លៃត្រឹមតែ

 ០២-វិច្ឆិកា-២០២២ 
 ៣ល្ងាច · មួយឆ្នាំមុន
//s9.kh1.co/a8/a8eacaa49de61414c522784b8e66084dbecb0091.jpg

ក្រុមហ៊ុន Pernod Ricard Cambodge - Chivas លើកស្ទួយវិសយ័វគ្គណ្តុះបណ្តាល ដើម្បីលើកកម្ពស់ឧត្តមភាពនៃអ្នកជំនាញក្រឡុកស្រាក្នុងប្រទេសកម្ពុជា ស្តង់ដារខ្នាតអន្តរជាតិ!

 ០២-វិច្ឆិកា-២០២២ 
 ១០ព្រឹក · មួយឆ្នាំមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T