បន្ទាយមានជ័យ ៖ នៅវេលាម៉ោង ៨ យប់ថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០១៣ នៅផ្លូវ ភោជនីយដ្ឋាន ពន្លឺនាគទិព្វ ក្នុងភូមិក្បាល ស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដ បន្ទាយមានជ័យ មានរថយន្ដ១គ្រឿង ត្រូវ បានឆាបឆេះមិនដឹងមូលហេតុ ខណៈម្ចាស់ រវល់ទៅហូបការ ហើយហួសទៅចូលខារ៉ា អូខេបាត់ ។

រថយន្ដមានម៉ាក លុច្សស៊ីស កូនកាត់ ៣០០ ពាក់ ស្លាកលេខ ភភ ២ទ-៣១០១ អ្នក បើកបរមិនស្គាល់ ទាល់តែភ្លើងឆេះស្ទើរ ខ្ទេច ប្រជាពលរដ្ឋ និងសមត្ថកិច្ចពន្លត់ចប់ សព្វគ្រប់ ទើបឃើញម្ចាស់មក ។

ខណៈអគ្គិភ័យ ឆាបឆេះរថយន្ដគេបាន ឃើញវត្ដមានលោក អ៊ឹម សុភារៈ នាយ ប៉ុស្ដិ៍នគរបាល រដ្ឋបាលសង្កាត់ប៉ោយប៉ែត បានចុះអន្ដរាគមន៍ និងបានឡើងលើវេទិកា ក្នុងរោងការ ប្រកាសរកម្ចាស់ប្រាប់ថា មាន ភ្លើងឆេះរថយន្ដ ជាច្រើនលើកក៏ដោយ នៅតែមិនឃើញម្ចាស់ ទើបនគរបាល និង ប្រជាពលរដ្ឋ នាំគ្នាពន្លត់ ។

ប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា  ខណៈកើតហេតុ មានភ្ញៀវជាច្រើន មកចូល រួមពិធីឡើងគេហដ្ឋានថ្មី ប្រកាសរកមិន ឃើញម្ចាស់ទេ ព្រោះម្ចាស់រវល់ចូល ខារ៉ាអូខេ ៕






ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]