តើអត្តឃាតនៅក្នុងវិស័យតន្រ្តី K-Pop បណ្តាលមកពីអ្វី?

//s5.kh1.co/a0/a0adefd97e79ccfcabe8c5cc1eb0ac856107a6b6.jpeg
តារា & កម្សាន្ដ

 ២៣-ធ្នូ-២០១៩ ១២ល្ងាច · ៤ ឆ្នាំមុន

https://s5.kh1.co/__image/w=644,h=338,q=100/05/05539bd52462079cba5617d179f51deb66118f29.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាល​ពីខែតុលា នាង Sulli ដែល​ជាតារាចម្រៀង K-Pop ដ៏​ល្បី​មួយ​រូប​បាន​ចងកធ្វើ​អត្តឃាត ដែល​បង្ក​ជា​ការ​ភ្ញាក់ផ្អើល និងទុក្ខសោក​ជាខ្លាំង​ទៅ​ដល់​អ្នក​គាំទ្រ ។  

នាង Goo Hara ដែល​ជា​មិត្តរួម​អាជីព និង ជា​មិត្តដ៏ល្អរបស់ Sulli បាន​ថ្លែងជា​សាធារណៈថា៖ «ខ្ញុំ​នឹង​រស់នៅ​ដោយ​ថ្លៃថ្នូរជាងមុន​ពីរដង​នៅពេល​ដែល​ឯង (Sulli) បានចាកចេញទៅ ។ សូម​អ្នកគាំទ្រទាំងអស់កុំ​បារម្ភពីខ្ញុំអី» ។ ក៏ប៉ុន្តែ មួយខែ​ក្រោយមកទៀត Goo Hara ក៏បាន​ធ្វើអត្ថឃាតដែរ ។

ប្រហែលជា ២ សប្តាហ៍ក្រោយពីនោះ បុរសសង្ហា Cha In-ha ដែល​ជាតារា K-Pop ម្នាក់ទៀត ក៏បាន​ធ្វើអត្តឃាត​ផងដែរ ។

https://s5.kh1.co/__image/w=650,h=366,q=100/49/496150efd289ce60f1d855ed630758e9fd9609c6.jpg

ការ​ធ្វើអត្តឃាតបន្តបន្ទាប់គ្នានេះបាន​ចោទជា​សំណួរ​ទៅលើវិស័យតន្រ្តី K-Pop នៃប្រទេសកូរ៉េខាងត្បូង ដែល​មាន​តម្លៃរាប់រយលានដុល្លារ និង​មាន​អ្នកគាំទ្រជុំវិញពិភពលោក ។ តើវា​បណ្តាល​មក​ពី​អ្វីទៅ?

អ្នកស្រីបណ្ឌិត Jenna Gibson ដែល​ជា​អ្នក​ស្រាវជ្រាវ និងអ្នកសារព័ត៌មានមួយរូប ដែល​ធ្វើការ​ផ្តោតទៅលើ​បញ្ហាសង្គម​នៅប្រទេស​កូរ៉េខាងត្បូង​បាន​ថ្លែងថា សោកនាដកម្មទាំងនេះ​បណ្តាល​មក​ពី​កម្រិត​ខ្ពស់​នៃសម្ពាធដែល​តារា K-Pop ទទួលរង ក៏ប៉ុន្តែ​ វា​ក៏មាន​ចំណែកពីការទាមទារនៃសង្គមកូរ៉េផងដែរ ។

នៅក្នុង​កិច្ច​សម្ភាសន៍ជាមួយ​សារព័ត៌មាន New York Times អ្នកស្រី Gibson បាននិយាយថា៖ «ជាការ​ពិតណាស់ តារា K-Pop ត្រូវ​ប្រឈម​ជាមួយ​នឹង​សម្ពាធ​គ្រប់ពេលវេលាពេញ​មួយថ្ងៃ ដូច្នេះហើយ​វា​អាច​នឹង​បណ្តាល​មក​ពីភាពតានតឹងក្នុងអារម្មណ៍។ ក៏ប៉ុន្តែវាក៏អាស្រ័យ​ទៅ​លើការ​ស្វែងរកជំនួយ​​ និងការគាំទ្រផ្លូវអារម្មណ៍ផងដែរ ដែល​ពួកគេមិន​អាច​ស្វែងរក​បាន​ដោយ​សារ​តែ​គ្មានពេល ។»

អ្នកស្រីបានបន្តទៀតថា៖ « មានវេទិកាជាច្រើន​ដែល​តារា K-pop ប្រើប្រាស់ដើម្បី​បង្ហាញ​ពីជីវិត​ក្រៅឆាក​របស់​ពួក​គេ ដែល​ពួក​ Fan ចូលចិត្ត​តាម​ដាន... ក៏ប៉ុន្តែ​វា​ក៏បង្កើត​ជាស្ថានភាព​មួយដែល​ពួក​គេ​មិន​មានពេល​វេលាផ្ទាល់ខ្លួន​ដែលពួក​គេអាច​សម្រាក​បាន» ។

ជាមួយគ្នា​នេះដែរ អាជីពជា​តារា K-pop ជាទូទៅត្រូវទាមទារ​នូវការរឹតត្បឹតសេរីភាព និង​ការ​ហ្វឹកហាត់សមយ៉ាងខ្លាំង ដែល​ដាក់​បន្ទុក​ទៅ​លើ​សុខភាព​ផ្លូវចិត្ត​របស់​ពួក​គេ។ នៅ​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ​នឹង​ភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង Suga ជាសមាជិក​មួយរូប​របស់​ក្រុម BTS បាន​និយាយថា៖ «ភាពព្រួយបារម្ភ និង​ភាពឯកា នៅជាមួយ​នឹង​ខ្ញុំ​ពេញ​មួយជីវិត...»។

ជាមួយ​គ្នា​នេះ​ផងដែរ ក៏មាននិន្នាការ​កើ​នឡើងនៃការរិះគន់ និងការ​ធ្វើ​បាប​នៅ​លើ​អនឡាញទៅលើ​តារា K-pop ផងដែរ ដែល​ត្រូវ​បាន​គេ​មើលឃើញថា ជា​ការ​ដាក់បន្ទុក​មួយ​ទៀត​ទៅ​លើ​ពួក​គេ ។ ជា​ឧទាហរណ៍ មុន​ពេល​ដែល​នាង​បាន​ធ្វើ​អត្តឃាត Sulli បាន​ទទួល​រង​នូវ​ការរិះគន់ជា​ពាក្យ​ពេចន៍​មិន​គប្បីនៅ​ក្នុង Comment នៃ​បណ្តាញសង្គម ជាពិសេសទាក់ទងនឹងកម្មវិធីទូរទស្សន៍របស់នាង។ ជាមួយ​គ្នា​នេះ​ដែល​មាន​តារាជាច្រើន​ត្រូវ​បាន​រិះគន់ទៅ​លើ​រឿងផ្សេងៗ មាន​ការ​ស្លៀកពាក់ជាដើម ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វិស័យ​នេះ​ក៏​មានបញ្ហា​រសើបទាក់ទង​នឹង​ការ​រំលោភបំពានផ្លូវភេទ​ផងដែរ ។   

បន្ទាប់ពីមរណភាពរបស់ Sulli និង Goo Hara ក៏ចាប់ផ្តើមមាន​សេចក្តីអំពាវនាវឲ្យ​មាន​ការ​ធ្វើ​កំណែទម្រង់ទាក់ទិន​នឹង​ការ​ធ្វើ​បាប​លើអនឡាញនេះ ។


ទន្ទឹមនឹងនេះដែរ អ្នកស្រី Gibson បាន​បន្ថែមថា៖ «ប្រសិនជា​មាន​ការ​កាត់​បន្ថយការងារ និងការ​រឹតត្បិត អាជីពរបស់​ពួកគេ​នឹង​មាន​ការ​លំបាក់បន្តិច ក៏ប៉ុន្តែ​យើងឃើញថា មុននេះហាក់ដូចជា​មាន​ការ​រុញច្រានខ្លាំងពេក​ហើយ» ៕

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T