កម្ពុជា​នឹង​បន្ត​ចុះ​ត្រជាក់​ដល់​១៧​អង្សា​សេ​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​៣០ ខែធ្នូ​នេះ

//s5.kh1.co/f4/f48dd9deff797d9827eb6c82df69c5542a268539.jpg
សង្គម

 ២៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​ចុះ​ត្រជាក់​រហូត​ដល់​១៧​អង្សា​សេ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​៣០ ខែធ្នូ​ខាង​មុខ​នេះ ។ យោង​តាម​សេចក្តីជូនដំណឹង របស់​ក្រសួង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៣ ធ្នូ ស្ដី​ពី​ស្ថានភាព​ធាតុអាកាស ថា ក្រោយ​ពី​តាមដាន​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់​ជា​រួម និង​ដោយឡែក​សម្រាប់​កម្ពុជា​បង្ហាញ​ឲ្យ​ឃើញ​ថា ៖ កម្ពុជា​យើង​បាន និង​បន្ត​ទទួល​នូវ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ខ្ពស់​ខ្សោយ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/89/890f941860aed652e00db1724e039f52cae61ae3.jpg

នៅ​ក្នុង​មហាសមុទ្រ​ភាគ​ខាងកើត​ហ្វី​លី​ពី​ន ព្យុះ​ទី ២៩ ឈ្មោះ ហ្វា​ន់​ហ្វូ​ន (PHANFONE) បាន និង កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​ហ្វី​លី​ពី​ន រួច​បន្តដំណើរ​ចូល​សមុទ្រ​ចិន​ខាងត្បូង តែ​មិន​មាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​យើង​ឡើយ ។

ក្រសួង​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ១- ចាប់ពី​ថ្ងៃ​ទី​២៦-២៩ ខែធ្នូ បណ្តា​ខេត្ត​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប ឦសាន​មាន​ជា​អាទិ៍ ខេត្តព្រះវិហារ ស្ទឹង​ត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន នឹង​មាន​ធាតុអាកាស​ត្រជាក់​នា​ពេល​ព្រឹក​ដោយ ៖ សីតុណ្ហភាព​អប្បបរមា មាន​ពី 17-19 °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី 27-30 °c ។

២-​បណ្តា​ខេត្ត​ដទៃ​ទៀត​សីតុណ្ហភាព​អប្បបរមា មាន​ពី 20-24 °C និង​សីតុណ្ហភាព​អតិបរមា មាន​ពី 30-33 °C ៕

https://s5.kh1.co/__image/w=650,h=1001,q=100/bc/bc45e86df34969efaa090118316739fe17991557.jpg
https://s5.kh1.co/__image/w=650,h=379,q=100/f4/f48dd9deff797d9827eb6c82df69c5542a268539.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T