តាមពិតសែស្រឡាយបងប្អូនត្រកូល V ដែលនឹងមកដល់នាពេលបំណាច់ឆ្នាំនេះគឺ V17!

//s5.kh1.co/70/70bd072c0b6349488fde35b1b013c3d353378c56.jpg
បច្ចេកវិទ្យា

 ២៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ យើងបានសង្កេតឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន កំពុងតែនាំគ្នាដុតដៃដុតជើងយ៉ាងខ្លាំង ទៅលើការចេញម៉ូឌែលថ្មីរៀងៗខ្លួន​ នាពេលបំណាច់ឆ្នាំនេះ។ ក្នុងនេះយើងឃើញមានក្រុមហ៊ុន​ Vivo​ ក៏បាននិងបង្ហើបឈ្មោះម៉ូឌែលថ្មីរបស់ខ្លួនមួយទៀតដែរ ដែលប៉ុន្មានថ្ងែមុនបានបង្ហើបថា ជាប់សែស្រឡាយជាមួយនឹងត្រកូល​ V ។​ ហើយឥឡូវនេះបានបញ្ចេញឈ្មោះពេញតែម្តងគឺ ​ V17

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ស្មាតហ្វូន V17
  ស្មាតហ្វូន V17

ក្រុមហ៊ុនស្មាតហ្វូន​ Vivo បានធ្វើការកែប្រែទៅលើរូបរាងនៃម៉ូឌែលកូនពៅ នៅបំណាច់ឆ្នាំនេះ ឲ្យមានរូបរាងខុសប្លែកពីគេ​ ហើយចំពោះម៉ូឌែលស្មាតហ្វូន V17 នេះក៏នឹងជិតមានលក់នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។​ ក្រុមហ៊ុនស្មាតហ្វូន​ Vivo​ បានខិតខំច្នៃប្រឌិតដើម្បីបំពេញចិត្តហ្វេនគ្រប់គ្នា ពិសេសជាមួយនឹងរូបរាងកាមេរ៉ាខាងក្រោយ ដែលមានរូបរាងអក្សរ ​L ប្លែកខុសពីម៉ូឌែលមុនៗ។ ហើយរីឯកាមេរ៉ាខាងមុខវិញ គឺលេងជារូបរាងតំណក់ទឹកទៀតដែរ។

អ្នកទាំងអស់គ្នាអាចសាកទស្សន៍ទាយទៅមើលថា ទាំងបច្ចេកវិទ្យា​ សមត្ថភាព​ រូបរាង ថាមពលថ្មជាពិសេសនោះ គឺកាមេរ៉ារបស់ស្មាតហ្វូនម៉ូឌែលកូនពៅនាចុងឆ្នាំ២០១៩ មានឥទ្ធិពលយ៉ាងណា​  និងអស្ចារ្យប៉ុណ្ណានោះ ដូច្នេះបើចង់ដឹងលក្ខណៈពិសេសរបស់ V17​​ សូមតាមដានផេកផ្លូវការរបស់ Vivo Cambodia ទាំងអស់គ្នាណ៎ា៕

  ស្មាតហ្វូន V17
  ស្មាតហ្វូន V17
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T