ពិតទេ! ផ្កាយព្រះគ្រោះដ៏​ធំមួយ នឹងហោះមកជិតផែនដីបំផុត​​នៅថ្ងៃទី២៦ខាងមុខនេះ

//s5.kh1.co/ea/ea6fc19e092e90504bdf16abf87c1b37e1ed7bad.jpg
បច្ចេកវិទ្យា

 ២៣-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ ផ្កាយព្រះគ្រោះដ៏ធំ ដែលមានឈ្មោះថា​ (2000 CH59) នឹងបោះពួយមកជិតភពផែនដីរបស់យើងនេះនាពេលព្រឹកព្រលឹមនៅថ្ងៃទី ២៦ នេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មជ្ឈមណ្ឌលរបស់ទីភ្នាក់ងារអវកាសសម្រាប់ការសិក្សាអំពីវត្ថុនៅជិតផែនដី (CNEOS) បានប៉ានស្មានថា ​ផ្កាយព្រះគ្រោះនេះអាចនឹងមាន​ប្រវែងដល់ទៅជាង ៦០៩.៩ ម៉ែត្រ។

នោះមានន័យថា វាអាចធំជាងមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកមួយនៅទីក្រុងញូវយ៉ក ដែលមានកម្ពស់ត្រឹមតែ ៥៤៦ ម៉ែត្រ។

លោក Paul Chodas ប្រធានមជ្ឈមណ្ឌល CNEOS បានប្រាប់សារព័ត៌មាន Newsweek ថា“ ក្នុងរយៈពេលជាច្រើនសតវត្ស ឬសហវត្សអាចម៍ផ្កាយទាំងនេះ អាចវិវឌ្ឍទៅជាគន្លងឆ្លងកាត់ផែនដី។

ដូច្នេះវាជា​រឿងចាំបាច់មួយក្នុងការតាមដាន​ ដែលយើងត្រូវចំណាយអស់រយៈពេលជាច្រើនទសវត្ស ដើម្បី​សិក្សាពី​គន្លងនិងការវិវឌ្ឍរបស់វា។

លោកបានបង្ហើបឱ្យដឹងថា " CH59 នេះ នឹងធ្វើដំណើរមកជិតផែនដីបំផុត ​ហើយវាមានល្បឿនលឿនជាងព្រះចន្ទ ប្រមាណ ១៩ ដង" ។

យោងតាមសារព័ត៌មាន CNEOS បានឱ្យដឹងថា ​ផ្កាយព្រះគ្រោះនេះនឹងធ្វើដំណើរឆ្លងកាត់ភពផែនដីរបស់យើង ក្នុងល្បឿន ​៤៣៤៥២ គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ៕

ផ្កាយព្រះគ្រោះដ៏​ធំនឹងហោះមកជិតផែនយើងនេះ
ផ្កាយព្រះគ្រោះដ៏​ធំនឹងហោះមកជិតផែនយើងនេះ
ផ្កាយព្រះគ្រោះដ៏​ធំនឹងហោះមកជិតផែនយើងនេះ
ផ្កាយព្រះគ្រោះដ៏​ធំនឹងហោះមកជិតផែនយើងនេះ
វីដេអូ
Han Horn
H.H

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T