មិនយូរមិនឆាប់ទេ បើគូស្នេហ៍តូតា និយាយបែបនេះ ទៅកាន់ម្តាយក្មេកទៅហើយហ្នឹង (មានវីដេអូ)

//s5.kh1.co/90/904ecf07b9e10739d13413984c0726c8fb76745a.jpg
តារា & កម្សាន្ដ

 ២៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

ភ្នំពេញ៖​ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាស្រីដ៏មានប្រជាប្រិយភាព កញ្ញាម៉ាក សែនសូនីតា និងគូស្នេហ៍ បានសាងសុភមង្គលជាមួយនឹងគូស្នេហ៍ អស់ពេលជាច្រើនឆ្នាំមកហើយ ខណៈពេលដែលមិនទាន់គិតគូពីថ្ងៃរៀបការនៅឡើយនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ និងគូស្នេហ៍ បានធ្វើការរៀបចំពិធីជប់លៀងជួបជុំគ្រួសារ ក្នុងឱកាសឆ្លងឆ្នាំខាងមុខ ដែលបានធ្វើឡើងជួបជុំគ្រួសារទាំងសងខាង ពោរពេញដោយភាពរីករាយ និងមានក្តីសុខយ៉ាងខ្លាំងតែម្ត​ង។

ក៏ប៉ុន្តែអ្វីដែលកាន់តែពិសេសនោះគឺ នៅក្នុងឱកាសនេះដែរ គូស្នេហ៍របស់តារាស្រីរូបនេះ បានធ្វើការអរគុណ និងប្រកាសនៅចំពោះមុខបងប្អូនទាំងអស់ យ៉ាងគួរឲ្យសរសើរ អរគុណដល់អនាគតអ្នកម្តាយក្មេកជាទីស្រលាញ់ ដែលព្រមលើកកូនស្រីដ៏ស្រស់ស្អាតរូបនេះមកឲ្យខ្លួន ស្របពេលដែលលោកក៏បានផ្តល់នូវជាកាដូដ៏មានតម្លៃ កម្រងផ្កាសុទ្ធតែលុយ និងជូនថែមក្រៅប៉ុន្មានរយដុល្លារបន្ថែមទៀត។

តាមរយៈទង្វើនេះដែរ បានធ្វើឲ្យហ្វេនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់គូស្នេហ៍នាង ដែលស្រលាញ់និងផ្តល់តម្លៃដល់នាង​ ក៏ដូចជាគ្រួសារខ្លាំងបែបនេះ។ ហើយក៏មិនយូរមិនឆាប់ដែរ ពួកគេនឹងមានដំណឹងល្អនឹងគ្នា ដោយសារតែចាស់ទុំសងខាង ព្រមព្រៀង និងដឹងលឺអស់ទៅហើយ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

តូតា 
តូតា 
តូតា 
តូតា 
តូតា និងគូស្នេហ៍
តូតា និងគូស្នេហ៍
តូតា និងគូស្នេហ៍
តូតា និងគូស្នេហ៍
គូស្នេហ៍តូតា អរគុណអនាគតម្តាយក្មេក
គូស្នេហ៍តូតា អរគុណអនាគតម្តាយក្មេក
គូស្នេហ៍តូតា អរគុណអនាគតម្តាយក្មេក
គូស្នេហ៍តូតា អរគុណអនាគតម្តាយក្មេក
គូស្នេហ៍តូតា អរគុណអនាគតម្តាយក្មេក
គូស្នេហ៍តូតា អរគុណអនាគតម្តាយក្មេក
គូស្នេហ៍តូតា អរគុណអនាគតម្តាយក្មេក
គូស្នេហ៍តូតា អរគុណអនាគតម្តាយក្មេក
តូតា ជួបជុំគ្រួសារទាំងសងខាង
តូតា ជួបជុំគ្រួសារទាំងសងខាង
ម៉ាក សែនសូនីតា
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T