យានអវកាស Starliner បរាជ័យក្នុងការចូលចតនៅឯស្ថានីយអវកាស ប៉ុន្តែជោគជ័យពេលចុះចតនៅលើផែនដី

//s5.kh1.co/2e/2e06f7426582e2c45a1b00b6cba51d2e574d6f87.jpg
បច្ចេកវិទ្យា

 ២៣-ធ្នូ-២០១៩ ៩ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ យានអវកាស​ Starliner CST-100 គឺជាយានសម្រាប់បញ្ជូនអវកាសយានិកពីសហរដ្ឋអាមេរិកទៅកាន់លំហ ពេលនេះវាបានវិលត្រឡប់មកកាន់ផែនដីវិញ និងចុះចតនៅលើគោលដៅដែលបានកំណត់ដោយជោគជ័យនៅឯតំបន់វាលខ្សាច់ពណ៌សក្នុងរដ្ឋ New Mexico។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យាន Starliner ចុះចតដោយជោគជ័យនៅឯតំបន់វាលខ្សាច់ពណ៌សក្នុងរដ្ឋ New Mexico
យាន Starliner ចុះចតដោយជោគជ័យនៅឯតំបន់វាលខ្សាច់ពណ៌សក្នុងរដ្ឋ New Mexico

កំឡុងពេលធ្វើតេស្តសាកល្បងទៅកាន់លំហ យានមួយនេះមិនបានដឹកអ្នកដំណើរឡើយ​ ប៉ុន្តែដោយសារបញ្ហាបច្ចេកទេស វាមិនអាចចូលចតនៅឯស្ថានីយអវកាសអន្តរជាតិនៅលើលំហបានឡើយ។ ការព្យាយាមចូលចតនៅលើស្ថានីយអវកាសជាច្រើនដងពេក បានធ្វើឲ្យយានអវកាស Starliner ប្រើប្រាស់ពេលវេលា និងឥន្ធនៈអស់យ៉ាងច្រើន។

រូបរាងរបស់យាន Starliner
រូបរាងរបស់យាន Starliner

បន្ទាប់ពីមានបញ្ហាបច្ចេកទេសភ្លាម អង្គការណាសានិងក្រុមហ៊ុន Boeing ដែលជាអ្នកអភិវឌ្ឍយានមួយនេះបានបញ្ជាឲ្យវាវិលត្រឡប់មកកាន់ផែនដីវិញ។ នៅពេលវិលត្រឡប់មកកាន់ផែនដីវិញ ជាសំណាងមិនល្អវាត្រូវបានឆេះក្នុងពេលហោះចូលបរិយាកាសផែនដី ប៉ុន្តែវានៅតែអាចបើកឆ័ត្រយោងនិងចុះចតដោយជោគជ័យ។

យានអវកាស Starliner នៅតែអាចបើកឆ័ត្រយោងនិងចុះចតដោយជោគជ័យ
យានអវកាស Starliner នៅតែអាចបើកឆ័ត្រយោងនិងចុះចតដោយជោគជ័យ

ទោះជាយ៉ាងណាក៏ដោយការធ្វើតេស្តហោះហើរមួយនេះត្រូវបានគេចាត់ទុកថាជាជោគជ័យមួយ ហើយអង្គការណាសានិងក្រុមហ៊ុន Boeing នៅតែអាចប្រមូលទិន្នន័យជាច្រើននៅកំឡុងពេលនៃការធ្វើដំណើររបស់វា៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T