យោងតាមគេហទំព័រ digitalspy បានបង្ហាញអោយដឹងថា សត្វឆ្កែមួយក្បាលនៅក្នុង ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ត្រូវបានពេទ្យសត្វជួយសង្គ្រោះដោយជោគជ័យ បន្ទាប់ពី វាលេប កាក់អស់ចំនួន 111 ដែលមានតម្លៃស្មើរនឹង 1.11 ដុល្លារ។

លោក Tim Kelleher ជាម្ចាស់សត្វឆ្កែមួយក្បាលនេះ និយាយថា  សត្វឆ្កែដែលគាត់ចិញ្ចឹម ឈ្មោះ Jack ។ គាត់និយាយបន្តថា  សត្វឆ្កែ ឡើងលើតុរបស់គាត់ ហើយទាញនំចេញពីថង់ ធ្វើអោយជ្រុះដី នៅពេលនោះ វាលិតកំទេចនំ ហើយក៏លេបដោយទាំង កាក់តែម្តង។ រហូតដល់ថ្ងៃ៨ មីនា គាត់កត់សំគាល់ឃើញថា Jack ចាប់ផ្តើម ខុសពីធម្មតា ដូចជា ក្អួតជាដើម។ លោក Tim  និយាយបន្តទៀតថា ឃើញដូចនេះ គាត់យកសត្វឆ្កែរបស់គាត់ ទៅពេទ្យសត្វ BluePearl ហើយពេទ្យសត្វ ត្រូវ ធ្វើការវះកាត់ អស់រយៈពេល ២ ម៉ោង ទំរាំយកកាក់ចេញអស់ពី ពោះ។

តើប្រិយមិត្តអ្នកអាន យល់យ៉ាងណាចំពោះសត្វឆ្កែមួយក្បាលនេះ?








ដោយ រ៉ាស៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]