លេចលឺព័ត៌មានថា Apple កំពុងសំងំអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណបផ្ទាល់ខ្លួន

//s5.kh1.co/45/45db5b6fb4f1a08584ed2f58777bc44c583b97cd.png
បច្ចេកវិទ្យា

 ២២-ធ្នូ-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

អាមេរិក៖ កាលពីពេលថ្មីៗនេះក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍មកថាកំពុងអភិវឌ្ឍផ្កាយរណបផ្ទាល់ខ្លួន និងបានជួលវិស្វករខាងផ្នែកអវកាសជាច្រើននាក់រួមជាមួយអ្នករចនាម៉ូដផ្កាយរណបនិងអង់តែនជាច្រើននាក់ផងដែរ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg។ នៅក្នុងរបាយការណ៍បានសរសេរថាវាគឺជាគម្រោងតំណាក់កាលដំបូងនិងលាក់ការសម្ងាត់ ហើយគោលដៅរបស់វាគឺចង់អភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណបដែលប្រើសម្រាប់ទំនាក់ទំនងនិងដើម្បីបញ្ជូននិងទទួលទិន្នន័យដោយផ្ទាល់ពីឧបករណ៍របស់ Apple ដូចជា iPhone ដែលមិនចាំបាច់ពឹងពាក់បណ្ដាញសេវាពីខាងក្រៅដូចកាលពីមុន។ សារព័ត៌មាន Bloomberg បាននិយាយបន្ថែមទៀតថា Apple មិនចាំបាច់បង្កើតបច្ចេកវិទ្យាផ្កាយរណបផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាគួរតែបង្កើតទីស្នាក់ការមួយនៅលើដីដើម្បីប្រើសម្រាប់ទំនាក់ទំនងដូចជាការទទួលនិងបញ្ជូនទិន្នន័យនៅលើឧបករណ៍ដែលជាផលិតផលរបស់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាពគំរូបច្ចេកវិទ្យាផ្កាយរណបរបស់ក្រុមហ៊ុន Apple
រូបភាពគំរូបច្ចេកវិទ្យាផ្កាយរណបរបស់ក្រុមហ៊ុន Apple

បច្ចេកវិទ្យាផ្កាយរណបផ្ទាល់ខ្លួនរបស់ក្រុមហ៊ុន Apple អាចនឹងជួយឲ្យការចាប់ទីតាំងនៅលើផែនទីកាន់តែមានភាពសុក្រឹតហើយជួយបង្ហាញផ្លូវកាន់តែប្រសើរជាងមុន។ មតិមួយចំនួនបានលើកឡើងថាគំនិតនៃការផ្ដល់បណ្ដាញទិន្នន័យពីលំហមកកាន់ឧបករណ៍ប្រើប្រាស់ដោយផ្ទាល់ហាក់ដូចជាមិនទំនង ពីព្រោះទិន្នន័យសម្រាប់ទំនាក់ទំនងនៃផ្កាយរណបភាគច្រើនត្រូវភ្ជាប់បណ្ដាញជាមួយទីស្នាក់ការនៅលើដីនិងបញ្ជូនបណ្ដាក់ទៅកាន់ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតនៅទីបញ្ចប់។ ខណៈពេលនេះគេនៅមិនទាន់ដឹងច្បាស់នូវអ្វីដែល Apple កំពុងធ្វើឬថាតើវានឹងទៅជាយ៉ាងណានោះដែរ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

//s9.kh1.co/ef/ef760b0f811b181012cac2058b3a6e5f6a63de52.jpg

ក្រុមហ៊ុន Epson សូមណែនាំ EcoBear ជាទូតសុច្ឆន្ទៈតំណាងឱ្យម៉ាស៊ីនព្រីនម៉ូឌែល EcoTank និងបានត្រៀមខ្លួនជាស្រេចដើម្បីនាំយកបច្ចេកវិទ្យាមិនប៉ះពាល់បរិស្ថានដល់វិស័យអាជីវកម្មកម្ពុជា

 ២១-មីនា-២០២៤ 
 ១ល្ងាច · មួយខែមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T