កាលពីពេលថ្មីៗនេះ បុរសម្នាក់បានបើកបររថយន្ត មួយគ្រឿងម៉ាក Chevrolet ពណ៌ខ្មៅ បន្ទាប់មកក៏បានបើកទៅបុក ពីក្រោយរថយន្តដឹកទំនិញមួយគ្រឿង បណ្តាលឲ្យរថយន្តស្ទើរខ្ទេចទាំងស្រុង ប៉ុន្តែបុរសម្នាក់នោះ បែរជាគ្មានគ្រោះថ្នាក់ទៅវិញ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា បុរសម្នាក់បានបើកបររថយន្តម៉ាក Chevrolet ពណ៌ខ្មៅមួយគ្រឿង ទៅបុកពីក្រោយនឹង រថយន្តដឹកទំនិញមួយគ្រឿងទៀត ធ្វើឲ្យរថយន្តទទួលរងការខូតខាត ស្ទើរតែទាំងស្រុង ចំណែកឯបុរសនោះវិញ ក៏វិះនឹងស្លាប់ដែរ គឺខ្វះតែប៉ុន្មានសង់ទីម៉ែត្រទៀតប៉ុណ្ណោះ បុរសនោះត្រូវបុកជាមួយនឹងរថយន្តដឹកទំនិញ។

ទោះបីជាយ៉ាងនេះក៏ដោយ បុរសជាអ្នកបើកបររថយន្តម៉ាក Chevrolet នោះ គឺពិតជាមានសំណាងមែន អាចគេចផុតពីគ្រោះថ្នាក់ ដ៏រន្ធត់មួយនេះ ហើយវាគឺជារឿងមួយ ដែលគេនឹកស្មានមិនដល់សោះថា រថយន្តបានខ្ទេចស្ទើរទាំងស្រុង ហើយបុរសនោះ ត្រូវគៀបជាប់នៅក្នុងនោះដែរ ប៉ុន្តែបែរជាមិនអីទៅវិញ គ្រាន់តែរបួសបន្តិចប៉ុណ្ណោះ។













ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]